ឆ្នាំ១៩៤១ ក្រុមអ្នកស្រាវជ្រាវមនុស្សសាស្ត្រសូវៀត (បច្ចុប្បន្នរុស្ស៊ី) បានទៅកាន់ Uzbekistan (រដ្ឋមួយគ្រានោះចំណុះសហភាពសូវៀត) ដើម្បីធ្វើការស្រាវជ្រាវតាមគ្រោងការណ៍ត្រូវបានរដ្ឋាភិបាលអនុម័ត ។ ភារៈកិច្ចរបស់ពួកគេ គឺត្រូវសន្និដ្ឋានឲ្យបានទីតាំងផ្នូររបស់ Tamerlane រួចធ្វើកំណាយយកសាកសពនៅក្នុងនោះ ។
Tamerlane គឺជាស្តេចក្រាញ់ល្បីល្បាញក្នុងសតវត្សទី១៤ និងត្រូវបានចាត់ទុកជាវីរៈបុរសជាតិនៅ Uzbekistan ។ ប្រឈមមុខនឹងស្ថានភាពអំឡុងពេលនោះ បណ្តាគ្រូអាចារ្យរបស់សាសនិកអ៊ិស្លាមនៅតំបន់ ពុំអាចរារាំងការអនុវត្តគ្រោងការណ៍របស់រដ្ឋ (កម្មុយនិស្ត) បានឡើយ ។ ប៉ុន្តែ ពួកគេបានព្រមានទុកថា ប្រសិនបើដាស់ស្តេចក្រាញ់រូបនេះឲ្យភ្ញាក់ពីដំណេកអមតៈនោះ មហាសោនាដកម្មនឹងមកដល់នៅ៣ថ្ងៃក្រោយ ។ ពេលឮពាក្យពេចន៍ទាំងនោះ ប្រធានក្រុមស្រាវជ្រាវ Mikhail Gerasimov បានធ្វើពុំដឹងពុំឮ ចាត់ទុកជាជំនឿផ្តេសផ្តាសរបស់ប្រជារាស្ត្រក្នុងតំបន់ ។
ពួកគេចាប់ផ្តើមធ្វើកំណាយផ្នូរសាកសពស្តេចក្រាញ់ Tamerlane រួចបើកគម្របក្នុងមឈូសរបស់គាត់នៅថ្ងៃទី១៩ មិថុនា ១៩៤១ ។ មុននោះ គេបានមើលឃើញពាក្យ១ឃ្លាសរសេរនៅក្រៅសំបកក្តារមឈូសថាៈ «គ្រាខ្ញុំវិលត្រឡប់មកពីពិភពមរណៈ ពិភពលោកនឹងញ័ររន្ធត់» ។
៣ ថ្ងៃក្រោយ ហ្វាស់ស៊ីសអាល្លឺម៉ងបានបើកការវាយប្រហារពុំដឹងមុន ចូលមកទឹកដីសហភាពសូវៀត ។ តើនេះជារឿងចៃដន្យ «ស្របគ្នា» ឬ? ប្រហែលដែរ! ។ ព្រឹត្តិការណ៍នេះនាំឲ្យពិភពលោករំជើបរំជួល ។
រឿងដែល «ស្របគ្នា» មួយទៀតគឺ ក្រោយដំណាក់កាលរបត់នៃសង្គ្រាមប្រឆាំងហាស៊ីសអាល្លឺម៉ង់ -ជោគជ័យនៅស្តាលីនហ្គោរ៉ាត និងលេទីនហ្គោរ៉ាត នោះស្តាលីនបានបញ្ឆេះឲ្យយកសាកសពរបស់ស្តេចក្រាញ់ Tamerlande ទៅកាន់ Uzbekistan ហើយធ្វើពិធីបញ្ចុះតាមសាសនាអ៊ិស្លាមវិញ ។
បណ្តាសសារដ៏សាហាវនេះ ត្រូវបានរំសាយ ទោះបីផលអាក្រក់ដ៏ធំធេងនៅបន្សល់ទុក ។
ជាក់ស្តែង ដើម្បីទទួលបានជ័យជំនះបញ្ចប់សង្គ្រាមនោះ ពលរដ្ឋសូវៀតប្រមាណ ៧,៥ លាននាក់បានស្លាប់ ក្នុងបណ្តាសមរភូមិប្រយុទ្ធដ៏សាហាវបំផុត -ចំណែកមួយនៃសង្គ្រាមលោកទី២ ។
តើអ្នកជឿទេថា លើលោកនេះពិតជាមានបណ្តាសសារមែន ?