Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

គ.ជ.ប បញ្ចប់​ការ​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤

$
0
0

គ.ជ.ប បាន​បញ្ចប់​ការ​ផ្សាយ​លទ្ធផល​បឋម​ដែល​ជា​លទ្ធផល​មិន​ផ្លូវការ នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ចំនួន ១.៦៤៦​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៧ មិថុនា បន្ទាប់​ពី​ប្រកាស​ផ្សាយ​អស់​រយៈពេល ៤​ថ្ងៃ​មក។ តាម​គម្រោង គ.ជ.ប ត្រូវ​បញ្ចប់​ការ​ប្រកាស​លទ្ធផល​បឋម​នៅ​ថ្ងៃ​ទី​៥ មិថុនា។

អ្នក​នាំ​ពាក្យ គ.ជ.ប បញ្ជាក់​ថា ការ​ពន្យារ​ពេល​នេះ ដោយសារ​បញ្ហា​បញ្ជូន​ទិន្នន័យ​ពី​ការិយាល័យ​បោះឆ្នោត​យឺតយ៉ាវ ដោយសារ​អ៊ីនធឺណិត​ដើរ​យឺត ដែល​បណ្ដាល​មក​ពី​អាកាសធាតុ​មិន​ល្អ។

លទ្ធផល​បឋម​មាន​ផ្សាយ​នៅ​លើ​គេហទំព័រ http://voterlist.org.kh នៅ​លើ​ទូរទស្សន៍​ជាតិ លើ​ហ្វេសប៊ុក​របស់ គ.ជ.ប និង​តាម​វិទ្យុ។ គេហទំព័រ​របស់ គ.ជ.ប មិន​ទាន់​មាន​តួលេខ​លទ្ធផល​បឋម​របស់​ឃុំ-សង្កាត់​មួយ​ចំនួន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៧ មិថុនា។

នៅ​ថ្ងៃ​ទី​៨ មិថុនា គ.ជ.ប នឹង​បិទ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៅ​តាម​ឃុំ-សង្កាត់។ លទ្ធផល​ផ្លូវការ នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧៕ ​​ប្រភព៖​ RFA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>