ពិតជាមិនអាចទប់ទឹកភ្នែកបានឡើយ ! តារាកំប្លែង នាយពែកមី ក្រោយពីបានអាននូវកំណាព្យដ៏សែលកំសត់ពិតជាត្រូវនឹងសាច់រឿង កូនៗទាំងបីរបស់ លោកអ៊ិត សេដ្ឋា ខ្លាំងណាស់ ។

ដោយសារតែសេចកីតិសោកស្តាយនិងការបាត់បងសិល្បៈករជើងចាស់មួយរូបនេះនិងភាពអាណិតអាសូរ្យដល់កូនៗរបស់លោកដែលរស់នៅកំព្រាគ្មានទីពឹងនោះ តារាកំប្លែងនាយពែកមីក៏បានតែងជាកំណាព្យមួយ បង្កាប់ទៅដោយអត្តន័យ និងខ្លឺមសារចាក់ដោតដល់អារម្មន៍អ្នកអានជាខ្លាំង។

កំណាព្យដែលនាយពែកមីបានតែងឡើងមកនោះគឺ «យប់យន់ស្ងាត់ឈឹងប្រឹងជូតទឹកភ្នែក ពុកអើយពុកបែកបែកទាំងអាល័យ តើអោយរូបកូនរស់សង្ឃឹមអ្វីបើរូបពុកថ្លៃទៅចោលកូនហើយ ។ធ្លាក់ខ្លួនក្រខ្សត់ព្រោះតែជំងី ឳពុកទ្រាំឈឺមិនត្អូញត្អែរឡើយ ខំប្រឹងធ្វើការដល់ថ្ងៃចុងក្រោយ ព្រំលិខិតអើយម្តេចដាច់មេត្តា។រស់នឹងជីដូនបងប្អូនសុទ្ធស្រី ឯកូនសព្វថ្ងៃជើងក៏ពិកា ទឹកភ្នែកជោកខ្នើយមើលរូបថតប៉ា តើមានអ្នកណាយល់អារម្មណ៏នេះ» ។

កួបញ្ជាក់ថា ក្នុងពិធីបុណ្យសពរបស់ លោក អ៊ិត សេដ្ឋា គេបានសង្កេតឃើញថា នាយពែកមី ព្រមជាមួយ លោក តាវិចទ័រ បានស្វះស្វែងខ្លាំងក្នុងការជួយចាត់ចែងទាំងពេលោក អ៊ិត សេដ្ឋា កំពុងឈឺខ្លាំង និងរហូតដល់លោកទទួលមរណៈភាពទៅ៕(Hanova)

