Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ច្រកទ្វារពេលវេលា​ប្រាកដ​ជាមាននៅប៉ូលខាងត្បូង? នេះឯង​គឺជាប្រភព​ផ្តល់​​គោលគំនិត​សាងខ្សែភាពយន្ត​ «ត្រឡប់​ទៅអតីតកាល»!

$
0
0

តាម​អ្នកវិទ្យាសាស្ត្រ ច្រកទ្វា​ពេលវេលា ត្រូវបាន​ចាត់ទុកថា​ប​ង្ហា​ញ​វត្តមាន​១០​ឆ្នាំមុន នៅ​ប៉ូល​ខាងត្បូង ។ របកគំហើញ​នេះ ត្រូវបាន​ផលិតករ​ភាពយន្ត​យកទៅ​សាង​ជា​ខ្សែភាពយន្ត «​ចម្លែក​» ប្លែក​អារម្មណ៍ ជាច្រើន ប្រហែល​ប្រិយមិត្ត​ក៏​ធ្លាប់បាន​ទស្សនា ។​

​ចំពោះ​អ្នកវិទ្យាសាស្ត្រ​វិញ វា​ជា​វិញ្ញាសារ​មួយ​ដ៏​លំបាក​សំរាប់​ធ្វើការ​ស្រាយ​បញ្ជាក់​តាមបែប «​វិទ្យាសាស្ត្រ​» ។ គេ​ក៏​នៅ​ពុំទាន់​មានការ​បកស្រាយ​លំអិត​ទេ គ្រាន់តែ​អាច​បកស្រាយ​ពន្យល់​បែប​ងាយៗ​ថាៈ ច្រកទ្វារ​ពេល​វេ​ល​គឺជា​បាតុភូត​មួយ​បាន​ធ្លាប់​កើតឡើង​នៅ​ដែន​គោក នា​ប៉ូល​ខាងត្បូង ។ ច្រកទ្វា​នេះ​មាន​រាង​ដូច​គូទ​ខ្យង និង​អាច​ស្រូប​ទាញយក​នូវ​អ្វីៗ​ដែល​ឆ្លងកាត់​វា រួច​ប​ញ្ចូ​ន​វត្ថុ​នោះ​វិល​ទៅរក​ខណៈ​ពេលណា​មួយនា​ង​អតីតកាល ។​

… ១០ ឆ្នាំមុន ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក និង​អង់គ្លេស បាន​រកឃើញ​ហេតុការណ៍​ចម្លែក​ពុំ​ធ្លាប់មាន​មួយ​កំពុង​ប្រព្រឹត្តទៅ​នៅ​ប៉ូល​ខាងត្បូង នា​ខណៈពេល​ពួកគេ​កំពុង​រួមគ្នា​អនុវត្ត​គ្រោងការណ៍​ស្រាវជ្រាវ​អាកាសធាតុ​រួម ។ ក្រុម​ស្រាវជ្រាវ​បាន​សង្កេតឃើញ​ទាំងស្រុង​នូវ​វត្ត​មាននៃ​គំនួ​ច​ខ្យល់​ពេលវេលា​មួយ ។​

​រូប​វិទូ​អាមេរិក Maryland, Mc Lean និង​សហការី​របស់លោក ចាត់ទុកថា​បានឃើញ «​តំបន់​គំនួ​ច​អ​ព្ទ​ពណ៌​ក្រ​ម៉ៅ​» លើ​លំហ​អាកាស ។ អ្នកវិទ្យាសាស្ត្រ​ដទៃទៀត បាន​ទាត់​ពេល​ចោល​គំនិត​នេះ ដោយ​ថា​វា​គ្រាន់តែ​ជា​ខ្យល់​គួច​មួយ​ប៉ុណ្ណោះ ។​

​តាម​ការពណ៌នា រង្វង់​គំនួ​ច​មាន​សណ្ឋាន​គូទ​ខ្យង ហើយ​វា​ពុំ​បែកខ្ញែក​ប្រែប្រួល​ដោយ​កត្តា​ដទៃទៀត នៃ​បរិយាកាស ។ ពោលគឺ​ពិតជា​ចម្លែក​! ព្រោះថា ខ្យល់​និង​ពពក ចលនា​ប្រែប្រួល​លើ​លំហ ខណៈពេល​តំបន់​គំនួ​ច​ពណ៌​ក្រ​ម៉ៅ​នេះ​វា​នៅ​ទ្រឹង​មួយកន្លែង ។​

​ដើម្បី​ពិសោធន៍​បាតុភូត​ដ៏​ចម្លែក​នា​តំបន់​ដ៏​សែនឆ្ងាយ​មួយ​នេះ ពួកគេ​បាន​យក​ពោង​ឧ​ត្តុ​និយម​របស់ខ្លួន ភ្ជាប់​តាម​បរិក្ខារ​ឧ​ត្តុ​និយម ដើម្បី​អាច​បញ្ជូន​សម្របសម្រួល​សីតុណ្ហភាព សម្ពាធ​បរិយាកាស សំណើម ល្បឿន​ខ្យល់ និង​នាឡិកាតក់​ត្រា​ម៉ោង ព្រមទាំង​តួលេខ​បច្ចេកទេស​ដទៃទៀត ។​

​ក្រោយពេល​ត​ភ្ជាប់​ជាមួយ​ខ្សែ​ក្លា​បិ៍​រួចរាល់ គេ​ក៏​បង្ហោះ​វា​សំដៅទៅ​ទិស​នៃ​តំបន់​គំនួ​ច​ខ្យល់​ពណ៌​ក្រ​ម៉ៅ​ន​នោះ ។ ក្នុង​រយៈពេល​មួយ​យ៉ាងខ្លី ពោង​នោះ បាន​ត្រុ​វ​រង្វង់​គំនួ​ច​ខ្យល់​នោះ​ស្រូប​ចូល «​ពោះ​» បាត់ស្រមោល ។ បន្ទាប់មក ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​រមូរ​ខ្សែ​កា​ប្លិ៍​ទាញ​ពោង​នោះមក​វិញ ។​

​នៅ​ខណៈពេល​ត្រួត​ពិនិត្យមើល​នាឡិកា​ដែល​ភ្ជាប់​ជាមួយ​ពោង​ឧ​ត្តុ​និយម ពួកគេ​ពិតជា​បះសក់​ច្រូង ដោយសារតែ​នាឡិការ​បានបង្ហាញ​ពេលវេលា​ត្រឡប់​ទៅ អំឡុងពេល​… ៣០ ឆ្នាំមុន​ឯណោះ ។​

​ប្រការ​ដែល​ចម្លែក​ទៀត​នោះ គឺ​ពុំមាន​បរិក្ខារ​អ្វី​រង​ការខូចខាត​ទាំងអស់ ហើយ​ពួកគេ​ក៏​បន្ត​សាក​ពិសោធន៍​ប៉ុន្មាន​លើក​ទៀត តែ​លទ្ធផល​គឺ​ដដែលៗ -​ត្រឡប់​ទៅកាន់​វេលា​៣០​ឆ្នាំមុន ។​

​ដោយហេតុ​នេះឯង ទើប​អ្នកវិទ្យាសាស្ត្រ​ហៅថា ច្រកទ្វារ​ពេលវេលា ។ គេ​ថា រង្វង់​គំនួ​ច​ខ្យល់​ពុំ​ឈប់ឈរ​នៅ​ប៉ូល​ខាងត្បូង​នោះ គឺជា​ផ្លូវ​ដែល​នាំទៅ​កាន់​យុគ្គ​សម័យមួយ​ផ្សេង ។​

​ការសិក្សា​ស្រាវជ្រាវ​បន្ទាប់មក ត្រូវបាន​ប្រគល់​ឲ្យ​អង្គការ NASA ។ គេ​នៅ​ពុំទាន់​បានដឹង​ពី​របកគំហើញ​បន្ត​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ NASA នៅឡើយ​ទេ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles