វីដេអូដែលដកស្រង់ពីកាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយកន្លែង ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ដែលវាបង្ហាញពីសកម្មភាពឈ្លោះប្រកែកគ្នា រហូតប្រើអំពើហិង្សាលើគ្នាទៅវិញទៅមករវាងគ្រូពេទ្យជំនាញពីររូប ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Lankao ខេត្ត Henan ប្រទេសចិន ។ យោងតាមវីដេអូ គេបានសង្កេតឃើញថា គ្រូពេទ្យជំនាញពីររូបបានទាស់សម្តីគ្នា រហូតក្រោយមកគ្រូពេទ្យបុរសបានគប់ស្រោមដៃអនាម័យទៅលើគ្រូពេទ្យស្ត្រី ហើយដោយសារតែកំហឹង គ្រូពេទ្យស្ត្រីក៏បានស្ទុះលើកដៃវាយបង្កហិង្សាតែម្តង ។
ក្រោយមកប៉ូលីសក៏បានចុះស្រាវជ្រាវលើរឿងនេះបន្ថែមផងដែរ ហើយក៏បានរកឃើញដែរថា ហេតុការណ៍នេះបានកើតឡើង ក្រោយការវះកាត់បានជោគជ័យ និង ពុំមានអ្នកជំងឺនៅទីនោះទេ តែចំណែកមូលហេតុដែលបណ្តាលឱ្យមានជម្លោះកើតឡើងនោះ គឺមិនត្រូវបានគេដឹងឡើយ ។ ចង់ដឹងច្បាស់ពីហេតុការណ៍នេះ សូមទស្សនាវីដេអូខាងក្រោម ៖ រិទ្ធី (ប្រភព ៖ សៀងហៃអ៊ីស) ប្រភពប្រជាប្រិយ