សុវត្ថិឌី ធារិកា បានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងស៊ប់ បន្ទាប់ពីនាងបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូលកាលទី ១ ។ ក្រោយពីបោះជំហានចូលប្រឡូកក្នុងវិថីនេះរួចមក សុវត្ថិឌី ធារិកា បានទទួលការគាំទ្រ និង ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារទឹកដមសំឡេងពីរោះ និង សមត្ថភាពច្រៀងរបស់នាង ។
រហូតមកដល់ពេលនេះ សុវត្ថិឌី ធារិកា មានវ័យ ១៩ ឆ្នាំហើយ បន្ទាប់ពីចូលសិល្បៈបានប្រមាណជាង ២ ឆ្នាំមកនេះ នាងត្រូវបានគេមើលឃើញថា មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ទាំងជីវភាព ការងារ និង រូបសម្រស់ ។ សុវត្ថិឌី ធារិកា ទើបតែបានបង្កើតក្រុមចម្រៀងថ្មីមួយនឹងមិត្តរួមជំនាន់មានលោក អ៊ាម វន្នី សៅ ឧត្តម និង មាស មុន្នីរាជ នា ១ ឆ្នាំចុងក្រោយនេះទេ ដែលក្នុងរយៈពេលនេះនាង និង ក្រុមចម្រៀងមិត្តរួមជំនាន់កំពុងមានការងារសិល្បៈមមាញឹកច្រើនគួរសម ។ សុវត្ថិឌី ធារិកា បានចេញបទចម្រៀងរួមជាមួយក្រុមជាបន្តបន្ទាប់ ដូចជាបទ «ក្រោមដំបូលមេឃតែមួយ» ជាដើម ។
បើងាកមកមើលរូបសម្រស់វិញ សុវត្ថិឌី ធារិកា ត្រូវបានមហាជននិយាយថា មានរូបសម្រស់កាន់តែស្រស់សោភាឡើង ខណៈដែលនាងកំពុងពេញរូបពេញរាងនោះ ហើយអ្វីដែលពិសេសទៅទៀតនោះ នាងហាក់មានសាច់មានឈាមស្រស់ថ្លាជាងមុន ។ ទោះបីជាមានការលើកសរសើរថា ស្អាត និង ប្លែកក្តី តែកន្លងមកនាងធ្លាប់បាននិយាយថា ខ្លួនក៏នៅមាន ចំណុចខ្វះខាតខ្លះៗដែរ លើរូបសម្បត្តិ រហូតនាងសម្រេចចិត្តថា នឹងធ្វើការកែច្នៃលើចំណុចទាំងនោះទៀតផង ។ តួយ៉ាងដូចជាពេលថ្មីៗនេះ នាងទើបតែសម្រេចចិត្តពត់តម្រង់ធ្មេញរបស់ខ្លួនឱ្យកាន់តែមានភាពស្រស់ស្អាត និង ញញឹមស្រស់ជាងមុន ហើយនាងក៏នឹងព្យាយាមធ្វើឱ្យខ្លួនឡើងគីឡូ ជាងមុនបន្តិចផងដែរ ។
បើងាកមកមើលពីអតីតកាល ពីពេលដែលតារាចម្រៀង សុវត្ថិឌី ធារិកា មិនទាន់ចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងវិញ នាងជាក្មេងស្រី ដែលមើលទៅគួរឱ្យស្រឡាញ់ និង ចូលចិត្តម្នាក់ ។ កាលពីនៅក្មេងវ័យ សុវត្ថិឌី ធារិកា មានរូបសម្ផស្សស្រស់ស្អាតម្យ៉ាង លុះដល់ចូលប្រឡូកក្នុងសិល្បៈបានមួយរយៈមក នាងក៏នៅតែស្រស់ស្អាតម្យ៉ាង តាមបែបផែនមនុស្សពេញរូបពេញរាង រហូតមានការសរសើរពីប្រិយមិត្តអ្នកគាំទ្រគ្រប់ៗគ្នា ។
សូមទស្សនាកម្រងរូបថតខ្លះៗរបស់ សុវត្ថិឌី ធារិកា ក្រោយពេលចូលសិល្បៈ និង ពេលមិនទាន់ចូលសិល្បៈដូចខាងក្រោម ៕ សាកល ដកស្រង់ពីប្រជាប្រិយ
-រូបថតពេលមិនទាន់ចូលសិល្បៈ