អ្នកនាង លី ម៉ារីណា បានមករស់នៅស្រុកខ្មែរជាងមួយឆ្នាំហើយជាមួយកូនប្រុសរបស់ខ្លួន ដោយនាងប្រកបមុខរបររកស៊ីជាច្រើន ចំណែកស្វាមីរបស់នាងវិញ គឺបន្តរស់នៅសហរដ្ឋអាមេរិក ។ នៅក្នុងថ្ងៃខួបកំណើតរបស់ស្រីស្អាត ពេជ្រ អាវីហ្សា កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៧ កន្លងមកនេះស្រាប់តែអ្នកនាង លី ម៉ារីណា បានបណ្តើរស្វាមីរបស់នាងចូលរួមក្នុងពិធីបែបនេះយ៉ាងកម្រ ។
មកទល់ពេលនេះ លី ម៉ារីណា នៅតែបន្តរស់នៅស្រុកខ្មែរ នាងមិនទាន់មានបំណងនឹងត្រឡប់ទៅអាមេរិក វិញនៅឡើយទេ ពីព្រោះនាងជាប់រវល់នៅក្នុងការងាររកស៊ីជាច្រើននៅក្នុងស្រុកខ្មែរ ។
នៅក្នុងថ្ងៃខួបកំណើតរបស់ ពេជ្រ អាវីហ្សា ស្រាប់តែស្រីស្អាតសាច់សខ្ចី លី ម៉ារីណា បានបណ្តើរស្វាមីរបស់ខ្លួនចូលរួមទៀតផង នាងបានឱ្យដឹងថា ស្វាមីនាងទើបតែមកលេងស្រុកកំណើតមិនមានអ្វីពិសេសនោះទេ ។
មើលទៅ លី ម៉ារីណា ដូចជាចាស់ទុំជាងមុនច្រើន ទោះបីជាពេលនេះនាងរស់នៅស្រុកខ្មែរ តែចំណងអាពាហ៍ពិពាហ៍របស់នាង និង ស្វាមីនៅតែផ្អែមល្ហែម ព្រោះស្វាមីនាងព្យាយាមមកលេងស្រុកខ្មែរញឹកញាប់បំផុត ។
កន្លងមក លី ម៉ារីណា ធ្លាប់ប្រាប់ថា ប្រសិនបើនាងសម្រេចចិត្តយកកូនទី ២ នាងត្រឡប់ទៅអាមេរិក ជាមុនសិន ដើម្បីឱ្យកូនច្បងបានចូលរៀន ហើយនាងមានពេលវេលាច្រើនដើម្បីមើលគ្រួសារ ៕ អាលីណា
ប្រភព៖ pmhotnews