ភូមិពិសេសមួយនេះ កំពុងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកពីគ្រប់ទីកន្លែង ហាក់ដូចជាថ្ងៃណាក៏ជាថ្ងៃបុណ្យដែរ ។ ពួកគេមកកាន់ទីនេះ មួយផ្នែកដោយសារពួកគេចង់មកឃើញ ហើយខ្លះទៀត មករៀនសូត្រតាមពីភូមិ «ឥន្ធនូនៅលើផែនដី» ។
ភូមិនេះស្ថិតនៅសង្កាត់ភាគខាងត្បូងទីក្រុង Semarang មានឈ្មោះថាភូមិ Kampung Pelangi ដែលធ្លាប់ជាតំបន់មួយត្រូវបានចាត់ទុកជា«សម្បុកកណ្តុរ» ព្រោះមានតែផ្ទះចាស់ៗបាក់បែក ហើយមួយភាគធំជាខ្ទម ។ ជីវភាពពលរដ្ឋនាទីនោះ ប្រទះនូវការលំបាកយ៉ាងខ្លាំង ។
ប៉ុន្តែ ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ វាបានផ្លាស់ប្តូរមុខមាត់ស្ទើរទាំងស្រុង ដោយសារគំរោងយុទ្ធសាស្ត្រមួយរបស់ Slamet Widodo ដែលជាបុរសអាយុ ៥៤ ឆ្នាំ បច្ចុប្បន្ន ជានាយកសាលានៅក្នុងតំបន់ជាមួយអភិបាលក្រុង Semarang ។ លោកឈ្មោះ Hendrar Prihadi ។
គ្រោងការនេះបានផ្តើមពីគោលគំនិតលំអ លំហរស់នៅ ដោយស្នាដៃគំនូរសិល្បះប្រើថ្នាំពណ៌ យកតាមលំនាំប្រជុំជន៣ទៀត នៅឥណ្ឌូនេស៊ី ។
ចំណាយសំរាប់កិច្ចការនេះពុំច្រើនទេ គឹប្រមាណ ២២.០០០ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ ចំពោះភូមិតូចមួយនេះវាជាចំនួនច្រើន ។ ដំបូល «សម្បុកកណ្តុរ» មាន ២៣២ នៅភូមិ Kampung Pelangi ត្រូវបានប្រែក្លាយជា «ស្នាដៃសិល្បះដ៏អស្ចារ្យ» មួយ -ឈុតបង្អួតពណ៌គួរឲ្យទាក់ភ្នែក ។
ភូមិនេះ ក៏ត្រូវបានប្រសិទ្ធនាមថាៈ «ឥន្ធនូនៅលើផែនដី» ដែលវាទាក់ទាញបានភ្ញៀវទេសចរមកពីគ្រប់ទីកន្លែង ។ ទេសចរណ៍រីកលូតលាស់ ជីវភាពពលរដ្ឋ ក៏ត្រូវបានលើកកម្ពស់ ។
ទស្សនារូបភាព៖ គោលគំនិត និងស្នាដៃមនុស្ស អាចធ្វើឲ្យអ្វីៗប្រែប្រួលបាន ដោយពុំចាំបាច់មានប្រាក់វាល់សែនដុល្លារទេ !!!