Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

មានតែ​​មហាសេដ្ឋី​ទើបហ៊ានចំណាយ​​ប្រាក់​ ១,៥ លានដុល្លារ ទិញ…ក្រដាសអនាម័យ​នេះមកប្រើ

$
0
0

​នេះ​សុទ្ធតែជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ សម្រាប់​មនុស្ស​គ្រប់រូប ប៉ុន្តែ កម្រ​មាន​អ្នកមាន​ឱកាស​បាន​ប្រើ​វា ប្រោះ​តែ​… ។​

១- ស្រោមជើង​

​ពុំមែន​នរណា​ក៏​អាច​ចំណាយ​ប្រាក់​សម្រាប់​ស្រោមជើង​១​គូ​តម្លៃ ១១១៨ ដុល្លារ ។ នេះ​ជា​មុខទំនិញ​ដ៏​ប្រណីត​របស់​ក្រុមហ៊ុន Falke របស់​អាល្លឺម៉ង់ ជំនាញ​ផលិត​ទិ​និ​ញ​សម្រាប់​ពួក​អភិជន ។ ស្រោមជើង​ថ្លៃ​បំផុត​ពិភពលោក​ត្រូវបាន​ត្បាញ​ពី​សរសៃអំបោះ​ដ៏​សែន​ទន់​របស់​ប៉េ​រូ និង​អាចមាន​តម្លៃ​ខ្ពស់​ជាងនេះទៀត ក្នុង​អនាគត ដោយសារ​ចំណាយ​ផលិត​សរសៃ​នេះ​កាន់តែ​ឡើងថ្លៃ ។​

២- ថ្នាំ​ដុស​ឆ្មេ​ញ

​អ្នកនឹង​ស្លុត ពេល​ដឹងថា​ថ្នាំ​ដុស​ឆ្មេ​ញ​១​ប្រភេទ​នេះ​មានតម្លៃ​ដល់​ទៅ ១០០ ដុល្លារ ។ វា​ត្រុ​វ​បាន​ឃោសនា​មាន​ផ្ទុក Theodent 300 ជាមួយនឹង​សមា​ធាតុ​ធ្វើ​ឲ្យ​ស្អាត​កំណកកំបោរ​ឆ្មេ​ញ​, ជា​សារជាតិ​ដែល​អ្នក​ពុំមែន​ងាយស្រួល​រក​ទិញ​ក្នុង​ហាង​ធម្មតា ។​

៣- កាស​ត្រចៀក​

​ប្រាកដ​ណាស់​ថា ប្រសិន​ហ៊ាន​ចំណាយ​ប្រាក់​ទិញ​ទូរស័ព្ទ​តម្លៃ​រាប់លាន​ដុល្លារ នោះ​ពុំមាន​អ្វី​ចម្លែក​ទេ ពេល​កូនអ្នកមាន​ទាំងនេះ ជះ​លុយ​ទិញ​គ្រឿង​ថ្លៃ ។ នោះ​គឺ​កាស​ត្រចៀក​ស្រោបមាស 18 k និង​ត្បូង​ពេជ្រ 118 គ្រាប់ ផលិត​ដោយ​ជាង​ល្បីឈ្មោះ​ជនជាតិ​បែលហ្ស៊ិក Cassidy ។​

៤- ក្រដាសអនាម័យ​

​ពិតជា​មិនគួរ​ឲ្យ​ជឿ តែ​ជា​ការពិត​គឺ​លើ​ពិភពលោក​មាន​អ្នក​ហ៊ាន​ចំណាយ​ប្រាក់​សម្រាប់​… ក្រដាសអនាម័យ​១​ដុំ ។ Toilet Paper Man, ក្រុមហ៊ុន​មួយ​របស់​អូស្ត្រាលី បាន​បង្កើត​ក្រដាសអនាម័យ ៣ ស្រទាប់ ត្រូវបានធ្វើ​ដោយ​មាស 22 K តម្លៃ ១,៥ លាន​ដុល្លារ ដើម្បី​បម្រើ​ដោយឡែក​សម្រាប់​គ្រួសារ​អ្នកមាន ។​

៥- ពោត​លីង​

​ក្រុមហ៊ុន​អាហារ Berco បានបង្ហាញ​ប្រភេទ​ពោត​លីង Berkelard Popcorn ត្រូវបានធ្វើ​ពី​សមាសធាតុ​ល្អ​បំផុត លើ​ពិភពលោក​រួមមាន Vanilla Massey Bourbon, ប៊័រ Vermont Creamery, អំបិល Laeso, ស្ករ​សរីរាង្គ រួមទាំង​បន្ទះ​មាស ២៣ កា​រ៉ា​ត បរិភោគបាន ។ ពោត​លីង​នេះ​១​កញ្ចប់​តម្លៃ ២៥០ ដុល្លារ ។​

៦- ឆ័​ត្រ​ស្បែក​ក្រពើ​

៥០.០០០ ដុល្លារ ជាត​ម្លៃ​ដែល​អ្នកនឹង​ត្រូវ​ចំណាយ​សម្រាប់​ឆត្រ​ម៉ាក Billioniare Couture ។ នេះ​ជា​ក្រុមហ៊ុន​ម៉ូត​សម្លៀកបំពាក់​របស់​អ្នក​ច្នៃ​ម៉ូត Angelo Galasso រួមជាមួយ​អ្នក​ផលិត​រថយន្ត​ប្រឆាំង​អ៊ីតាលី Flavio Briatore ។​

៧- ដប​ទឹក​

​ត្រូវបាន​ផលិត​ដោយ Fernando Altamirano ដប​ទឹក​នេះ​ធ្វើ​ពី​មាស និង​ក្រាម​រឹង ២៤ កា​រ៉ា មានតម្លៃ​ដល់​ទៅ ៦០០០០ ដុល្លារ ។ ទឹក​ខាងក្នុង​មាន​ប្រភពពី Fiji និង​បារាំង​លាយ​ជាមួយ​កំទេចមាស ៥ mg ។​

៨- កាំបិត​


​អ្នក​ច្នៃ​ម៉ូត Quintin Nel និង Hoffmann បាន​បង្កើត​ប្រភេទ​កាំបិត​ជាន់ខ្ពស់​សម្រាប់​ចុងភៅ​អាជីព​ល្បីឈ្មោះ​ពិភពលោក ។ កាំបិត​ត្រូវបានធ្វើ​បី​ដែកថែប Damscus មាន​ដៃ​កាន់​បង្កប់​ត្បូង​ពេជ្រ និង​មានតម្លៃ ៤០.០០០ ដុល្លារ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>