Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

មិនដឹង​ជាមាន​ទុក្ខ​ធំ​ប៉ុណ្ណា ស្ត្រី​អាជីវ​ករលោត​ពីលើ​ខុន​ដូ ស្លាប់ចោល​កូន​និង​ប្តី​

$
0
0

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលម្នាក់ សង្ស័យមាន វិបត្តិក្នុងគ្រួសារ បានលោតសម្លាប់ខ្លួន ពីលើអគារខុនដូ បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ១និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅខុនដូលេខ០៧.០៩ បុរីសែនសុខ ផ្លូវ លេខ៥៩៨ ក្រុមទី៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះ ឈ្មោះ យីម យាង អាយុ ៣៦ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅខុនដូ កើតហតុខាងលើ ។ ប្តីរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្រពន្ធ បាននាំគ្នា ទៅហូបបាយ និងផឹកស៊ី ជាមួយផ្ទះមិត្តភក្តិ នៅបុរី ប៉េងហួត បន្ទាប់មក ក៏បបួលគ្នា ទៅច្រៀង ខារ៉ាអូខេ នៅហាង សំរិទ្ធពេជ្រ រួចក៏បែកផ្លូវគ្នា ទៅផ្ទះរៀងៗខ្លួន។ ចំណែកគាត់ និង ប្រពន្ធ ក៏បើករថយន្តមកផ្ទះ ហើយប្រពន្ធ បានរៀបចំ បត់ខោអាវ ទុកដាកជាធម្មតា ហើយមិនដឹង មានរឿងអី ប្រពន្ធបានលួចបើក ទ្វារចេញទៅ រានហាលខាងមុខ រួចលោត ចុះមកក្រោម កម្ពស់ជាង ១០ម៉ែត្រ បណ្តាលឲ្យបែកក្បាល ស្លាប់ភ្លាមៗតែម្តង៕

No automatic alt text available.

Image may contain: one or more people

ប្រភព៖ watphnom-news


Viewing all articles
Browse latest Browse all 7971

Trending Articles