ប្រទេសកូរ៉េខាងជើងប្តេជ្ញានឹងធ្វើសង្គ្រាម ប្រសិនត្រូវបាន «បង្ក» និងស្តីបន្ទោសអាមេរិក និងអះអាងថា ប្រទេសប្រឆាំងទាំងពីរនេះ កំពុងបង្កឲ្យ «ប៊ិះៗកើតសង្គ្រាម» នេះបើយោតាម express.co.uk ។
រដ្ឋសម្ងាត់នេះ បានសច្ចានឹង «បោសសម្អាត» មូលដ្ឋានយោធាអាមេរិក និងរដ្ឋធានីសេអ៊ូល ប្រសិនត្រូវបានគំរាមកំហែងដោយយោធាអាមេរិក ដែលកំពុងមានវត្តមានធ្វើសមយុទ្ធនៅក្បែរឧបទ្វីបកូរ៉េ ។
ប្រព័ន្ធព្រមាននុយក្លេអ៊ែរអាមេរិក DefCon ត្រូវបានធ្វើឲ្យប្រសើរឡើងយ៉ាងលឿន ដើម្បីគំរាមកំហែងកំរិតបួន ខណៈពេលដែលក្រុមនាវាផ្ទុកយន្តហោះអាមេរិក កំពុង «បណ្តើរគ្នា» ឆ្ពោះទៅតំបន់នោះ ។
បន្ថែមលើនេះ លោក គឹម ជុងអ៊ុន បានអះអាងថា លោកនឹង «កំទេចយ៉ាងព្រៃផ្សៃ» ទៅលើអាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោននេះ ហ៊ានវាយប្រហារមកលើ ។
គួរបញ្ជាក់ផងដែរថា ភាពតានតឹងបានកើតឡើងដោយខ្លាចក្រែងអាមេរិកអាចនឹងវាយបក ប្រសិនបើ គឹម ជុងអ៊ុន បើកដំណើរការសាកល្បងនុយក្លេអ៊ែរនៅចុងសប្តាហ៍មុននេះ ដើម្បីអបអរថ្ងៃខួបកំណើតជីតារបស់គាត់ លោក Kim II-sung ដែលជាស្ថាបនិករដ្ឋកុម្មុយនិស្តនេះ ៕