Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ស្តាប់លោក កឹម គុណវឌ្ឍ បញ្ចេញទស្សនៈ…ជុំវិញសោកនាដកម្ម​មកលើកុមារស៊ីរីជាង១៣០០នាក់ស្លាប់យ៉ាងវាទនាពីការវាយប្រហារអាវុធគីមី

$
0
0

ក្រោយរូបភាពដ៏មហាសែនសោកសង្រេង ត្រូវបានសារព័ត៌មានជាតិ ក៏ដូជាអន្តរជាតិចុះផ្សាយព្រោងព្រាត បង្ហាញឲ្យឃើញរបស់កុមារតូចៗស៊ីរី និងមនុស្សចាស់ ត្រូវស្តាប់ដេករដូករណែលយ៉ាងអាណោចអាធម៌ ដោយសារការវាយប្រហារដោយអាវុធគីមី ដែលធ្វើឲ្យរំជួលបេះដូងមនុស្សគ្រប់ៗរូបនៅទូទាំងពិភពលោក ។ ថ្មីៗនេះ លោក កឹម គុណវឌ្ឍ ឆ្លៀតពេលបញ្ចេញទស្សនៈខ្លះៗជុំវិញករណីដ៏ខ្លោចផ្សារនេះនៅគណនីហ្វេសប៊ុករបស់លោកថា៖

ជាទស្សនៈមួយ ។ នាព្រឹកថ្ងៃពុធទី ៥ មេសាកន្លងទៅ នេះ អាវុធគីមីបានប្រល័យជីវិតមនុស្សជាប្រជាពលរដ្ឋមានចាស់ក្មេង កុមារ ទារក ជាង ១៣០០ នាក់ និងមានអ្នករង របួសរាប់សិបនៅ Jobar ប្រទេសសុីរី ដែល ប្រទេសមួយនេះទទួលរងខ្ទេចខ្ទាំមហន្តរាយដោយ សង្រ្គាមយូរឆ្នាំមកហើយ ។

ខ្ញុំ នឹកមមៃគិតថា បើសង្រ្គាមបែបមួយនេះវាផ្ទុះកើតឡើងនៅឧបទ្វីបអាសុីខាងកើតក្បែរខាងយើង នុះក្តីរន្ធត់នឹងកើតមានជាថ្មីនៅក្នុងភូមិភាគនៃយើងផងដែរ ។ ខ្ញុំខ្លាច ខ្ញុំស្អប់ខ្ពើមសង្រ្គាមណាស់ ព្រោះតែដោយសារ សង្រ្គាមឆ្នាំ៧០ ដោយសារ ១៧ មេសា ពូជត្រកូលខ្ញុំស្ទើររលត់រលាយបាត់ពីកម្ពុជា ឥឡូូវខ្ញុំបានកវែក កឆ្នាំងសាងពូជពង្សនេះឡើងវិញបាន ដោយមានប្រពន្ធ មានកូន ពូនជាចៅយ៉ាងលំបាកលំបិនដោយបានឆ្លងកាត់ប្រវត្តិតស៊ូមួយមានរយៈពេល ៣៨ ឆ្នាំ ខ្ញុំស្រឡាញ់សេចក្តីសុខ ស្រឡាញ់សន្តិភាព តែខ្ញុំមិនអាចថានឹងទប់បានទៅនឹងវិនាសកម្មនៃភ្លើងសង្រ្គាមតំបន់ ហើយដែលគ្មាននរណាអាចស្មានត្រូវបានដូចដែលរឿងសោកនាដកម្មបានកើតមាននៅ សុីរី នាថ្ងៃពុធកន្លងទៅនេះបានឡើយ ។ សូម លោក អ្នក គប្បីចូលរួមក្នុងការប្រឆាំងនឹងសង្រ្គាម ទោះថាវាមិនបានកើតមាននៅក្នុងប្រទេសយើងក្តីកឹម គុណវឌ្ឍ

Image may contain: one or more people and people sleeping

Image may contain: one or more people, people sitting and people sleeping

Image may contain: one or more people, people sitting, people sleeping, crowd and shoes

Image may contain: one or more people and people sitting

ប្រភព៖ ហ្វេសប៊ុក


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>