ស្រីស្អាតកូរ៉េខាងត្បូងម្នាក់នេះបានទទួលចំណាប់អារម្មណ៍ពីបណ្តាអ្នកលេងអ៊ីនធឺរណេតយ៉ាងខ្លាំង ហើយនាងថែមទាំងបានទទួលរហស្សនាមថាជា «ទាហានស្រីស្អាតដាច់គេ» ថែមទៀត ។
នាង Cho Hanbyul អាយុ ២៤ ឆ្នាំត្រូវបានគេស្គាល់ថាជាទាហានស្រីម្នាក់ដែលបម្រើក្នុងជួរកងទ័ព NCOs ។ ដំបូងឡើយ នាងធ្វើការជាគ្រូពេទ្យប្រចាំបន្ទាយទាហានប៉ុណ្ណោះ តែក្រោយមកនាងក៏បានដាក់ពាក្យចូលធ្វើទាហាន ហើយក៏ជាប់ ។ ពេលនេះដែរ មុខមាត់នាងបានក្លាយជាតំណាងសម្រាប់ការរើសទាហាននារី ហើយក៏ថែមទាំងបានបង្ហាញលើប្រតិទិនដែលចែកឱ្យទាហានថែមទៀត ។ ចង់ដឹងថាសម្រស់ទាហានស្រីរូបនេះស្អាតយ៉ាងណានោះ សូមទស្សនារូបថតខាងក្រោម ៖ រិទ្ធី (ប្រភព ៖ កូរ៉េបូ)
ដកស្រង់ពី៖ pmhotnews