Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ចិនបិទកម្មវិធីសំរាប់ផ្សាយបន្តផ្ទាល់ចំនួន ១៨ បន្ទាប់រងនូវពាក្យ «បាតផ្សារ»

$
0
0

និយតករអ៊ីនធើរណេតចិន បាននិយាយថា ថ្មីៗនេះ ប្រទេសចិនបានបិទកម្មវិធីសម្រាប់ផ្សព្វផ្សាយបន្តផ្ទាល់ចំនួន ១៨ ដែលបាននិងកំពុងក្លាយជាមាតិកាបែបលក្ខណៈបាតផ្សារ រីករាលដាលនៅលើអ៊ីនធើរណេត ។

រដ្ឋបាល Cyberspace ចិន (CAC) និយាយថា វេទិកាផ្សព្វផ្សាយបន្តផ្ទាល់ទាំងនោះមានដូចជា hongxingzhibo និង mitaoxiu បានកំពុងរីករាលនូវមាតិកាខុសច្បាប់ ព្រោះតែខ្វះយន្តការត្រួតពិនិត្យ ។

CAC បន្ថែមថា មួយចំនួននៃស្ត្រីផ្សព្វផ្សាយទាំងនោះ បានកំពុងបង្ហាញឥរិយាបទពុំសមរម្យស្លៀកខើចខ្លីបញ្ចេញសាច់ខ្លី និងសម្លៀកបំពាក់យោធា ។ លើសពីនេះ អ្នកផ្សព្វផ្សាយមួយចំនួនទៀត នឹងទាក់ទាញអ្នកទស្សនាឲ្យចូលរួមក្នុងសកម្មភាព «ស្រើបស្រាល» ។

CAC បន្តថា ខ្លួននឹងបង្កើតយុទ្ធនាការរបស់ខ្លួន ដើម្បីប្រឆាំងទៅនឹងបណ្តាវេទិកាផ្សាយបន្តផ្ទាល់ខុសច្បាប់ទាំងនោះ និងស្វាគមន៍ការផ្តល់ដំបូន្មានពីសាធារណជន ។

គួរបញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំ ២០១៦ ប្រទេសចិនបានដាក់ទណ្ឌកម្ម ឬ បិទគេហទំព័រជាង ២,៥០០ ចាប់តាំងពីចិនបានចាប់ផ្តើមបង្ក្រាបនៅទូទាំងប្រទេស ប្រឆាំងរូបអាសអាភាសអនឡាញ នៅក្នុងខែ មេសា ឆ្នាំ ២០១៦ ៕

heist

 


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>