រថយន្តពេទ្យ បើកបញ្ច្រាសទិស បុករះម៉ូតូចំនួន ២គ្រឿង បណ្តាឲ្យស្លាប់ ៣នាក់ លើកំណាត់ផ្លូវជាតិលេខ៦ ក្បែរផ្សារផ្អាវក្នុងទឹកដីខេត្ត កំពង់ចាម នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ។
រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងរបស់គ្លីនិកឯកជនខាងលើនេះ បានបើកបញ្ច្រាសផ្លូវ គឺមកផ្លូវម្ខាងទៀត បិទមិនឱ្យចរាចរណ៍ដោយមានការដ្ឋានជួសជុលផ្លូវ ទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ ត្រូវបោកផ្ទប់លើរថយន្តពេទ្យ និង២នាក់ទៀត ខ្ទាតផ្លោងទៅផ្លូវម្ខាងទៀត ស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង ៕