Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

និស្សិតស្រីដ៏ស្រស់សោភាត្រូវបានរំលោភ និងសម្លាប់កាត់ជាកង់ៗញាត់ចូលស្បោងយ៉ាងព្រៃផ្សៃ ដោយឃាតករជា…

$
0
0

អំពើឃាតកម្មដ៏ឃោរឃៅមួយ កាលពីម្សិលមិញ មកលើនិស្សិតស្រីដ៏ស្រស់សោភាម្នាក់ រៀននៅសកលវិទ្យាល័យ Cavite State ក្នុងទីក្រុង Trece Martirez ខេត្ត Cavite បានបង្ករលកកំហឹងយ៉ាងខ្លាំងក្លាបំផុត ពីមហាជននៅទូទាំងប្រទេសហ្វីលីពីនតែម្តង ។

Image may contain: one or more people and people standing

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ Mitzi Joy Balusay ជានិស្សិតឆ្នាំទី២ផ្នែកទេសចរណ៍ រៀននៅសកលវិទ្យាល័យខាងលើនេះ ត្រូវរកឃើញស្លាប់ ដោយសាកសពរបស់នាងត្រូវបានឃាតករសម្លាប់កាត់ជាបំណែកញាត់ចូលស្បោង ស្ថិតនៅឯ Eirinville, Brgy. De Ocampo, ទីក្រុង Trece Martires ។

បើតាមប្រភព នារីរងគ្រោះនឹងទើបតែបានចុះឈ្មោះសម្រាប់ឆមាសក្រោយប៉ុណ្ណោះ, ប៉ុន្តែ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ នាងត្រូវបានរកឃើញស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ។

Image may contain: 2 people, people smiling, closeup

ចំណែកជនសង្ស័យ ក្នុងអំពើឃាតកម្មដ៏សាហាវព្រៃផ្សែនេះ ក៏ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ ជានិស្សិតរៀននៅសាលាជាមួយនារីរងគ្រោះ ។ ប៉ុន្តែ នៅពេលនោះ សមត្ថកិច្ចពុំទាន់អាចបញ្ជាក់បានថា តើជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ឬ យ៉ាងណានោះទេ ។

ទោះយ៉ាងណា បងប្អូនប្រជាពលរដ្ឋ ក៏បានកោតសរសើរដល់អាជ្ញាធរជាខ្លាំង សម្រាប់ប្រតិបត្តិការយ៉ាងលឿនរបស់ពួកគាត់ ក្នុងការចាប់ខ្លួនជនសង្ស័យឲ្យមកទទួលទោសយ៉ាងតន់ហន់ សំរាប់អំពើដ៏ឃោរឃៅរបស់វា ។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីអំឡុង៣ខែមុន ៕

Image may contain: 2 people, people standing


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>