Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ទិត្យ វិច្ឆិកា មានអារម្មណ៍ភ័យខ្លាច និង អំពាវនាវថ្នាក់ដឹកនាំឱ្យជួយ (មានវីដេអូ)

$
0
0

ថ្មីៗនេះ ទិត្យ វិច្ឆិកា បានបង្ហោះសារផ្សាយផ្ទាល់នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកដោយបានរៀបរាប់ និង ត្អូញត្អែរពីអារម្មណ៍កំពុងស្ថិតក្នុងភាពភ័យខ្លាច ជុំវិញរឿងទាមទារលុយកក់ថ្លៃទិញផ្ទះមកវិញ តែបែរជាមានការលំបាក និង ប្រឈមការគំរាមប្តឹងទើបលោកធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជួយផង ។

Image may contain: 2 people, people smiling, people sitting, tree and outdoor

តារាចម្រៀង ទិត្យ វិច្ឆិកា បានបង្ហាញពីអារម្មណ៍បាក់ទឹកចិត្ត និង រៀបរាប់ពីការរស់នៅក្នុងភាពភ័យខ្លាចក្នុងការប្រឈមជាមួយ និង ម្ចាស់ក្រុមហ៊ុនមួយដែលលោកបានទិញផ្ទះបង់រំលោះរហូតមានក្តីក្តាំមិនទាន់ដោះស្រាយចេញ ។

Image may contain: 1 person, sitting and outdoor

កន្លងទៅលោក ទិត្យ វិច្ឆិកា ធ្លាប់បានសំណូមពរដល់ក្រុមហ៊ុនថា «សូមមេត្តាជួយដោះស្រាយបញ្ហាថវិកាដែលខ្ញុំបានកក់ផ្ទះចំនួន ៣៥០០ ដុល្លារ ដែលនៅភូមិស្ងួនពេជ្រត្រឡប់វិញផង និង រំលាយកិច្ចសន្យាប្រាក់កម្ចីចំនួន ៣១៥០០ ដុល្លារ ដែលខ្ញុំមិនបានទទួលសាច់ប្រាក់សុទ្ធពីក្រុមហ៊ុនរបស់លោកចោលផង ។

Image may contain: 2 people, people sitting

ចង់ដឹងថា លោក ទិត្យ វិច្ឆិកា បាននិយាយអ្វីខ្លះក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់លោកនោះ សូមតាមដានទស្សនាវីដេអូខាងក្រោមនេះ ៕ ដេវីត

Image may contain: 6 people, people standing and outdoorImage may contain: 1 person, car, tree, outdoor and nature

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>