ពាក្យថា “ប៉ា” គឺជាមួយដែលកំពុងពេញនិយមប្រើជាខ្លំាង នៅក្នុងតំបន់ភោជនីយដ្ឋាន និងក្លឹបមួយកន្លែងនៅប្រទេសថៃ ឈ្មោះថា “PaDe” ដោយពាក្យនេះសំដៅលើ បុគ្គលិកបម្រើនៅទីនោះជាពិសេសគឺ នារីវ័យក្មេងហៅទៅកាន់ភ្ញៀវអ្នកមានអំណាច ឬដែលមានប្រាក់ច្រើនជាដើម។
ជាការពិតណាស់ពាក្យ “ប៉ា” មានន័យពីរខុសគ្នានៅក្នុងបរិបទផ្សេងគ្នា ប៉ុន្តែនៅក្នុងវិស័យកម្សាន្តនៅក្នុងហាងនេះគឺវាមានន័យថា បើភ្ញៀវណាដែលទំនងជាមានលុយច្រើន នារីក្មេងៗទាំងនោះហៅពួកគេថា ប៉ា តែបើគ្មានវិញគឺហៅថាធម្មតា ទាំងនេះមានន័យយ៉ាងច្បាស់ថា ពាក្យថាប៉ា គឺប្រើសម្រាប់ការដោះដូរអ្វីម្យ៉ាងដែលកត់សំគាល់ រវាងភ្ញៀវ និងអ្នកបម្រើ។
លើសពីនេះទៀត ក្រៅពីពាក្យថា ប៉ា គឺនៅមានពាក្យជាច្រើនផ្សេងទៀតដែលគេនិយមប្រើដូចជា Pa Thep, Pa Tok និង Pa Ted ជាដើម បើសរុបសេចក្ដីមកគឺ បុរសវ័យចំណាស់ទាំងឡាយ ដែលមកញឹកញាប់គេហៅថា “ប៉ា” គឺជាពាក្យគួរសមរបស់បុគ្គលិក ដោយមិនចាំបាច់ស្គាល់ឈ្មោះនោះឡើយ៕ ប្រភព៖ kqube