ករណីចោរគាស់ផ្ទះ ហាក់បីដូចជាកើតមានផ្ទួនៗ ជាពិសេសនៅខ័ណ្ឌ សែនសុខ ។ ជាក់ស្តែងកាលពីពាក់កណ្តាលខែកុម្ភៈ 2017 មានករណីចោរគាស់ផ្ទះ លួចបានសំភារៈ មួយចំនួនធំ ដូចជា ម៉ូតូ 2 គ្រឿង laptop ចំនួន 2 គ្រឿង ទូរទស្សន៍ និងសំភារៈផ្សេងៗទៀត តែរហូតមកដល់ពេលនេះ គ្មានឃើញស្រមោលចោរណាមួយត្រូវបានចាប់ ហាក់បីដូចជារាវម្ជុលក្នុងសមុទ្រអញ្ចឹង ។
កុំថាឡើយករណីកើតមានតាំងពីខែ កុម្ភៈ សូម្បីករណីដូចគ្នា មានទាំងសកម្មភាពក្នុងកាមេរ៉ាសុវត្ភិភាព ក៏មិនទាន់មានតំរុយ រឺលឺថាចាប់បានដែរ ។ មានសំនួរជាច្រើនពីសំណាក់ប្រជាពលរដ្ឋ ងឿងឆ្ងល់ពីពាក្យថា ភូមិ ឃុំមានសុវត្ថិភាព តើពេលណាទៅវាក្លាយជាការពិត បើសន្តិសុខរាល់ថ្ងៃលឺតែសកម្មភាព លួច គ្រឿងញៀន មិនចេះស្បើយ ហើយប្តឹងពេលមានរឿងម្តងៗ មានតែចំលើយថាជាប់រវល់ ចាំទំនេរទើបមកសួរនាំ រឺពិនិត្យ ។
ពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសនៅខ័ណ្ឌ សែនសុខ សំនូមពរអោយសមត្ថកិច្ចថ្នាក់លើ មេត្តាយកចិត្តទុកដាក់ អនុវត្តអោយបាននូវយុទ្ធសាស្រ្ត ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាន ក៏ដូចជាផ្តល់ភាព កក់ក្តៅ ដល់ប្រជាពលរដ្ឋ ក្នុងនាមខ្លួនជាអាណាព្យាបាល ។ អរគុណលោក ស បូរ៉ា ដែលបានផ្ញើព័ត៌មានដ៏ល្អមកយើងខ្ញុំចុះផ្សាយ !!