Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ឧទ្ធរណ៍​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ ​លោក គឹម សុខ

$
0
0

ភ្នំពេញៈ សភាស៊ើបសួរសាលាឧទ្ធរណ៍កាលពីម្សិលមិញបានបដិសេធបណ្តឹងនៅក្រៅឃុំរបស់អ្នកវិភាគនយោបាយដែលរងបណ្តឹងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមហេតុផលថាដើម្បីបញ្ចប់បទល្មើស និងបារម្ភជនត្រូវចោទគេចខ្លួន ខណៈដែលមេធាវីសម្តែងការសោកស្តាយ និងបានប្តឹងសារទុក្ខទៅតុលាការកំពូល។

ក្រោយសវនាការបិទទ្វារជាង ២ ម៉ោងប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍លោក ងួន អ៊ីម បានប្រកាសបដិសេធបណ្តឹងសុំនៅក្រៅឃុំដោយសំអាងហេតុពីរយ៉ាងគឺដើម្បីបញ្ចប់បទល្មើសកុំឱ្យកើតឡើងជាថ្មី និងដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។ នេះបើតាមលោក ជូង ជូងី មេធាវីការពារលោក គឹម សុខ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។

ទោះយ៉ាងនេះក្ដីលោក ជូង ជូងី បានសម្តែងការសោកស្តាយចំពោះការសម្រេចនេះដោយអះអាងថាពុំមានមូលដ្ឋានច្បាស់លាស់ខណៈលោកក៏បានប្តឹងសារទុក្ខទៅតុលាការកំពូល។

លោកថា៖ «សម្រាប់ការពិនិត្យរបស់ខ្ញុំសំអាងពីរនេះមិនត្រឹមត្រូវទេ…ក្នុងបទចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទបរិហារកេរ្តិ៍ជាសាធារណៈឃើញមានការចោទប្រកាន់ភ្លាមមហាជនអត់អាចសន្និដ្ឋានថាពិតជាមានបទល្មើសទេ ពីព្រោះបទចោទនេះមិនបានបង្កព្យៈនកម្មផ្ទាល់ចេញពីការវិភាគតាមវិទ្យុអាស៊ីសេរីរបស់លោក គឹម សុខ ទេ»។

លោកបន្ថែមថា ណាមួយទៀតកូនក្តីលោកមិនបានប្រព្រឹត្តបទឧក្រិដ្ឋឃាតកម្ម ឬបទរំលោភសេពសន្ថវៈឡើយ។

លោកថា៖ «បទឃាតកម្មពេលមានមនុស្សស្លាប់អាចសន្មតថាមានបទល្មើសមែន បទជួញដូរគ្រឿងញៀនពេលឃើញគ្រឿងញៀននៅកន្លែងណាមួយអាចសន្មតបានដោយឡែកបទចោទកន្លងមកមិនអាចសន្មតទុកមុនភា្លមទេ»។

លោក ជូង ជូងី បន្តទៀតថាតាមច្បាប់កូនក្តីរបស់លោកគួរតែត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំខណៈដើមបណ្តឹងជានាយករដ្ឋមន្ត្រីដែលមានកម្លាំងច្រើននឹងមិនបណ្តោយឱ្យកូនក្តីរត់គេចខ្លួននោះទេ។

លោកថា៖ «អ្នកប្តឹងជានាយករដ្ឋមន្ត្រី អ៊ីចឹងគាត់មានកម្លាំងទាហាន ប៉ូលិស គ្រប់មធ្យោបាយដែលលោក គឹម សុខ ទោះបីចង់រត់ក៏មិនរួចដែរហើយក្នុងសវនាការខ្ញុំក៏សំណូមពរពីការដាក់កូនក្តីឱ្យនៅក្រោមការត្រួតពិនិត្យព្រោះការឃុំខ្លួនប៉ះពាល់ដល់កូនក្តីធ្ងន់ធ្ងរ និងការឃុំនេះជាជម្រើសចុងក្រោយប៉ុណ្ណោះ»។

លើសពីនេះលោក ជូង ជូងី ក៏បានសោកស្តាយផងដែរ ដែលតុលាការចាត់វិធានការលើកូនក្តីរបស់លោកឆាប់ពេកក្រោយពីលោកនាយករដ្ឋមន្ត្រីព្រមានប្តឹងលោក គឹម សុខ នោះ។

លោកថា៖ «ខ្ញុំមានការសោកស្តាយចំពោះអ្វីដែលលោកនាយករដ្ឋមន្ត្រីគាត់ស្រែកតាមមធ្យោបាយសាធារណៈហើយក្រោយពីការស្រែកភា្លម បើតាមលោក គឹម សុខ ថាមានជនស្លៀកពាក់ស៊ីវិលតាមគាត់ហើយពេលតុលាការចាត់ការគឺបណ្តឹងដាក់ថ្ងៃទី ១៣ កុម្ភៈ ថ្ងៃ ១៣ កុម្ភៈដដែលចេញដីកាកោះហៅលោក គឹម សុខ ចូលថ្ងៃទី ១៧ ខែកុម្ភៈរយៈពេលខ្លីបែបនេះគឺអនុវត្តស្រុកខ្មែរអត់មានរឿងណាគេអនុវត្តលឿនបែបនេះទេ»។

បើតាមលោក ជូង ជូងី កូនក្តីលោកបានព្យាយាមបកស្រាយពីរឿងគុកងងឹតតែត្រូវសភាស៊ើបសួរបានបដិសេធ។ លោកថា៖ «មេធាវីដើមបណ្តឹងលោក គី តិច បានលើកឡើងពីរឿងថាលោក គឹម សុខ ថ្លែងពីរឿងនេះ (គុកងងឹត) ជាការមួលបង្កាច់ហើយលោក គឹម សុខ ក៏ព្យាយាមបកស្រាយពីរឿងនេះតែសភាស៊ើបសួរសាលាឧទ្ធរណ៍មិនអនុញ្ញាតឱ្យគាត់និយាយពីរឿងនេះ»។

លោក គី តិច មេធាវីការពារក្តីតំណាងអាណត្តិឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធអត្ថាធិប្បាយក្រោយពីបញ្ចប់សវនាការ។

លោក គឹម សុខ ត្រូវបានចៅក្រមសាលាដំបូងរាជធានីលោក រស់ ពិសិដ្ឋ សម្រេចឃុំខ្លួនកាលថ្ងៃទី ១៧ ខែកុម្ភៈដោយចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈតាមបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>