លោក ហូយ សុខណា ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្តឆ្នាំមុន សង្ឃឹមអាចការពារតំណែងជើងឯកឆ្នាំ២០១៧ នេះតែ ៥០% ប៉ុណ្ណោះ ដែលការប្រកួតជម្រុះនៅភ្នំពេញ នឹងចាប់ផ្ដើមថ្ងៃទី២៦-៣០ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក ហួយ សុខណា
លោក ហួយ សុខណា បានឲ្យដឹងថា លោកមិនទាន់ដឹងថាកីឡាកររូបណាជាឧបសគ្គសម្រាប់លោកនោះទេ។ លោកដឹងត្រឹមថាធ្វើយ៉ាងណាការពារតំណែងជើងឯកឲ្យបាន ប៉ុន្តែដោយសារឆ្នាំនេះចំនួនអ្នកចូលរួមប្រកួតមានចំនួនកើនឡើងជាងឆ្នាំមុន លោករំពឹងឈ្នះជើងឯកតែ ៥០%ប៉ុណ្ណោះ។
សម្រាប់ឆ្នាំ២០១៧ ចំនួនអ្នកចូលរួមមានចំនួន ១៥៣នាក់ដែលធ្វើការប្រកួតជម្រុះនៅភ្នំពេញស្វែងរកជើងខ្លាំងចំនួន៨រូបទៅធ្វើការប្រកួតថ្ងៃអង្គរសង្ក្រាន្តនៅខេត្តសៀមរាប។ ក្នុងចំណោមកីឡាករសរុបទាំង១៥៣ នាក់មាននារីម្នាក់ និងកុមារាអាយុ១២ឆ្នាំម្នាក់។
ប្រាក់រង្វាន់ទទួលបានពីរចំណែក
ប្រាក់រង្វាន់ពីសម្ដេច ហ៊ុន សែន ឧបត្ថម្ភ
- លេខ១ទទួលបាន៥ពាន់ដុល្លារ
- លេខ២ទទួលបាន៣ពាន់ដុល្លារ
- លេខ៣ទទួលបាន២ពាន់ដុល្លារ
- លេខ៤ទទួលបាន១ពាន់ដុល្លារ និង
- ចន្លោះពីលេខ៥ដល់លេខ៨ទទួលបាន២លានរៀលក្នុងម្នាក់
ប្រាក់រង្វាន់ផ្សេងទៀត
- លេខ១ទទួលបាន៣ពាន់ដុល្លារ
- លេខ២ទទួលបាន២ពាន់ដុល្លារ
- លេខ៣ទទួលបាន១ពាន់ដុល្លារ និង
- លេខ៤ទទួលបាន៣លានរៀល។
ចង់ដឹងលោក ហូយ សុខណា និយាយអ្វីខ្លះសូមមើលវីដេអូខាងក្រោម៖
ប្រភព៖ sabay