Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

លោក Duterte ស្វាគមន៍តុលាការ ICC និងថា«សង្គ្រាមគ្រឿងញៀន» នៅតែព្រៃផ្សៃ!!

$
0
0

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីថ្ងៃអាទិត្យ បានស្វាគមន៍ចំណាត់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលបានលើកយករូបលោកមកជំនុំជម្រះក្តី ករណីសង្គ្រាមបង្ហូរឈាមគ្រឿងញៀន ដោយលោកបាននិយាយថា មិនមែនការភិតភ័យឡើយ ហើយយុទ្ធនាការរបស់លោកនឹងមិនស្ងប់ និងនៅតែ «ព្រៃផ្សៃ», នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ។

40398240238423042n

ឃាតករសារភាពដោយខ្លួនឯងម្នាក់ ដែលបានផ្តល់សក្ខីកម្មជាប់ពាក់ព័ន្ធក្នុង «ក្រុមសម្លាប់» ក្រោមឥទ្ធិពលរបស់លោក Duterte ត្រូវបានរំពឹងថា នឹងដាក់ពាក្យបណ្តឹងនៅតុលាការ ICC នៅក្នុងខែនេះ ឬ ខែមេសា ខាងមុខ ដោយចោទប្រកាន់ប្រធានាធិបតីពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

ប៉ុន្តែ លោក Duterte បាននិយាយថា លោកកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវ ដោយគោរពសិទ្ធិមនុស្ស និងពុំដែលណែនាំកងកម្លាំងសន្តិសុខ ឲ្យសម្លាប់ជនសង្ស័យ ដែលមិនរឹងទទឹងនឹងការចាបខ្លួននោះទេ ។

គួរបញ្ជាក់ថា មនុស្ស ៨,០០០ នាក់ បានស្លាប់ ចាប់តាំងពីលោក Duterte ឡើងកាន់អំណាចកាលពីឆ្នាំមុន និងចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀន ។ ហើយការប្រតិបត្តិការវាយឆ្មក់ និងកម្ទេចជនសង្ស័យ ដោយប៉ូលីស ដែលអះអាងថា ធ្វើឡើងក្នុងគោលបំណងការពារខ្លួន ។

លោក Duterte ឆ្លើយប្រាប់អ្នកកាសែតយ៉ាងខ្លីមុនពេលចាកចេញទៅកាន់ប្រទេសមីយ៉ាន់ម៉ាថាៈ «ខ្ញុំនឹងមិនមានការភិតភ័យ ហើយខ្ញុំនឹងត្រូវបានបញ្ឈប់ដោយគ្រាន់តែដោយសារអ្វី? តុលាការព្រហ្មទណ្ឌអន្តរជាតិ? ប្តឹងផ្តល់? បើសិននោះជាផ្នែកមួយនៃជោគវាសនារបស់ខ្ញុំ, វាជាជោគវាសនាខ្ញុំទៅ» ៕

ចុចអាន៖ អតីតប៉ូលិសហ្វីលីពីន ចេញមុខបកអាក្រាត លោក Duterte រឿងជួលគេសម្លាប់មនុស្ស និងអ្នកប្រឆាំង


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>