Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

តណ្ហាដល់ក រកមិនបាន! សូម្បីក្មេងស្រីអាយុទើបតែ៤ឆ្នាំក៏មិនលើកលែងឲ្យដែរ

$
0
0

នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៧ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភក្មេងស្រីអាយុ ៤ ឆ្នាំ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះថា បានចាប់រំលោភកូនស្រីរបស់ខ្លួន ។ តែទោះជាយ៉ាងណាជនសង្ស័យមិនបានសារភាពនោះទេ ហើយប្រកែកថា ខ្លួនមិនបានធ្វើដូចការចោទប្រកាន់ឡើយ ។

បើទោះជាជនសង្ស័យមិនព្រមឆ្លើយសារភាពក្តីតាមរយៈការចង្អុលបង្ហាញរបស់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរដើម្បីចាត់ការបន្ត ។ ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីមានការចោទប្រកាន់ថា នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៧ នៅភូមិពន្លឺខែ ឃុំពេជមុនី ស្រុកគងពិសី មានករណីចាប់រំលោភក្មេងស្រីឈ្មោះ ថ ច រ អាយុ ៤ ឆ្នាំ នៅភូមិ ឃុំនោះ ។

Image may contain: 1 person, standing, tree and outdoor

ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន តាមការចង្អុលបង្ហាញរបស់ក្មេងស្រីរងគ្រោះ ដោយក្មេងស្រីរងគ្រោះនោះបានប្រាប់ថា ឈ្មោះ អ៊ុត វ៉ិត ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ជាអ្នកចាប់រំលោភរូបគេ ។ លោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគងពិសី បានឱ្យដឹងថា ក្រោយពេលទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចរបស់លោកបានចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក តែជននេះមិនព្រមឆ្លើយសារភាពនោះទេ ។

Image may contain: 1 person, standing

តាមពាក្យបណ្តឹងគឺគាត់សង្កេតឃើញកូនមានអាការខុសពីធម្មតា ដោយមានធ្លាក់ឈាមតាមទ្វាមាសពេលនោះគាត់ក៏បានសួរនាំជាច្រើនដង ទើបកូនស្រីប្រាប់ថា ឈ្មោះអ៊ុត វ៉ិត នេះ បានចាប់បីនាងឡើងទៅលើផ្ទះ ហើយធ្វើបាបនាង ទើបមានឈាមដូច្នេះ នាងឈឺខ្លាំងណាស់ ក្រោយពេលឮកូនប្រាប់ដូច្នេះ គាត់ក៏បាននាំកូនទៅកាន់ពេទ្យខេត្តដើម្បីឱ្យពេទ្យពិនិត្យមើល ទើបដឹងថា មានគេចាប់រំលោភពិតមែន ៕ សុថាត់

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>