Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ជាកូនក្រីក្រតោកយាកម្នាក់ហូបតែ បាយនិងអំបិល! ទីបំផុតអ្នកធ្លាប់មើលងាយស្ទើរកកឈាម ពេលឃើញរូបថត…

$
0
0

ជាការពិតណាស់ មនុស្សមួយចំនួនបានគិតថា នៅពេលខ្លួនឯងក្រគ្មានទ្រព្យសម្បត្តិ គឺគ្មានសង្ឃឹមអាចបន្តការសិក្សាបានខ្ពង់ខ្ពស់ដូចកូនគេដទៃនោះទេ ។ ប៉ុន្តែ ការគិតនេះពុំត្រូវនោះទេ ព្រោះថា ជោគជ័យក្នុងជីវិតមនុស្សម្នាក់ៗ ពុំស្ថិតតែទៅលើភាពមានបានទាំងស្រុងនោះទេ គឺវាអាស្រ័យទៅលើការប្តេជ្ញា តាំងចិត្ត តស៊ូព្យាយាមអត់ធ្មត់គ្រប់ឧបសគ្គ និងចេះឈឺចាប់ នឹងភាពមានបានពីមនុស្សជុំវិញខ្លួន ។

ជាក់ស្តែង នារីម្នាក់ឈ្មោះ Ian Bantang Seraspi កើតក្នុងគ្រួសារក្រីក្រមួយ ដែលឪពុកជាអ្នកនេសាទ ធ្វើការចិញ្ចឹមបីបាច់គ្រួសារទាំងមូល ។ នៅពេលរៀននៅវិទ្យាល័យ នាងបានបង្ហៀនក្មេងៗដទៃ ដើម្បីឲ្យចេះជួយគ្រួសារ ។

Ian Bantang Seraspi បានប្រាប់រឿងរ៉ាវជីវិតដ៏ជូរចត់របស់នាងទៅពួកគេថា នាងពុំដែលបានអាហារឆ្ងាញ់ហូបទេ គឺមានតែអំបិល ហូបជាមួយនឹងបាយប៉ុណ្ណោះ ហើយរំភើបចិត្តណាស់ នៅពេលបានហូបមីម្តងៗ ។

នាងបន្តថា បើទោះជាក្រគ្មានអីហូបឆ្ងាញ់ដូចកូនគេក្តី តែនាងមិនតូចចិត្តទេ និងបានតាំងចិត្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យ ដើម្បីអនាគតរុងរឿង ។ ឆ្លងកាត់ការលំបាករៀនសូត្រច្រើនឆ្នាំ នាងបានចូលរៀននៅសកលវិទ្យាល័យមួយ និងបានប្រលងចូលធ្វើគ្រូអនុវិទ្យាល័យ ដែលធ្វើមនុស្សទាំងឡាយដែលតែងមាក់ងាយ ភ្ញាក់ផ្អើលតែម្តង ។

ទោះជាយ៉ាងណា រឿងរ៉ាវដំណើរជីវិតដ៏ជូរចត់ បានក្លាយជាគ្រូអនុវិទ្យាល័យម្នាក់របស់ Ian Bantang Seraspi គឺជាកញ្ចក់មួយឆ្លុះបញ្ចាំងឲ្យឃើញថា ការតស៊ូ ព្យាយាមអត់ធ្មត់ក្នុងការសិក្សា នឹងទទួលបានជោគជ័យនៅថ្ងៃណាមួយមិនខាន ដោយមិនត្រូវអស់សង្ឃឹមនៅក្នុងជីវិតនោះឡើយ ៕

Image may contain: 1 person, tree, plant, house and outdoor

Image may contain: 2 people, people smiling, people standing

Image may contain: 1 person, smiling, text

Image may contain: 2 people, text and outdoor


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>