នេះជាវីដេអូដ៏ស្លុតរន្ធត់មួយ ដែលត្រូវបានគេបង្ហោះចែករំលែកពាសពេញ Facebook បង្កឲ្យមានការបញ្ចេញមតិរិះគន់ជាខ្លាំង ចំពោះទង្វើរបស់នារីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ខោអាវទ្រនាប់ ដែលបែកថ្នាំញៀនធ្ងន់ធ្ងររហូតដល់ហ៊ាន យកកាំបិតធ្វើបាបខ្លួនឯង មិនស្រណោះស្តាយជីវិតឡើយ ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Goo News ដែលបានបង្ហោះវីដេអូ១ អមនឹងរូបភាព៣សន្លឹក របស់ស្រីស្រស់ញៀនថ្នាំរូបនោះ បានសរសេរថា៖ «នារីម្នាក់បែកថ្នាំដោយយកកាំបិតចុងស្រួចចាក់ពោះខ្លួនឯងហើយអោយសង្សារថតវីដីអូ ផ្ញើរអោយម្ដាយដើម្បីយកលុយទិញគ្រឿងញៀនប្រើ» ។
ទោះយ៉ាងណា ប្រភពខាងលើ ពុំបានបញ្ជាក់ពីអត្តសញ្ញាណរបស់នារីឆោតល្ងង់ លង់ខ្លួនដោយសារថ្នាំញៀននេះ ថាតើនាងរស់នៅទីកន្លែងណានោះទេ ។
បើទោះបីជារឿងនេះយ៉ាងណាក៏ដោយ សូមបងប្អូន ជាពិសេសយុវវ័យទាំងឡាយ គួរចៀសចាកឆ្ងាយពីគ្រឿងញៀន ព្រោះឥទ្ធិពលនៃគ្រឿងញៀន មិនត្រឹមតែធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ គឺថែមអាចបញ្ជាឲ្យអ្នកហ៊ានប្រព្រឹត្តនូវអ្វីៗ សូម្បីតែជីវិតខ្លួនឯងអ្នក!! ហេតុដូច្នេះហើយ បើស្រលាញ់ខ្លួនឯង គ្រួសារ បងប្អូន មិត្តភ័ក្ត… សូមមេត្តាចាកឆ្ងាយ និងងាកមករកការសិក្សារៀនសូត្រធ្វើជាមនុស្សល្អក្នុងសង្គម និងលេងកីឡាផ្សេងៗដើម្បីសុខភាព ទើបជាការប្រសើរ ៕