ហាងកាត់សក់មួយបានកំពុងបង្កការភ្ញាក់ផ្អើល ធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធើរណេតលាន់មាត់ «អូម៉ាយហ្គត!» គ្រប់ៗគ្នាតែម្តង បន្ទាប់ពីហាងនេះបាននឹកឃើញនូវយុទ្ធសាស្ត្រទាញ់អតិថិជនបែបពុំសមរម្យថ្មីមួយ ដោយនាំយកនារីវ័យៗក្មេង មកធ្វើការងារខ្លួនប្រាណស្ថិតក្នុងស្ថានភាពស្ទើរអាក្រាតទាំងស្រុង ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហាងកាត់សក់មួយមានឈ្មោះថា Old Bay ស្ថិតនៅ Oskemen, Kazakhstan បានកំពុងមានចាប់អារម្មណ៍ និងតាមស្វែងរកទីតាំង ពីសំណាក់អតិថិជនជាប្រុសៗជាច្រើន បន្ទាប់ពីហាងនេះបានដាក់បង្ហាញនូវ «ជាងកាត់សក់ស្រីៗ» ធ្វើការបម្រើសេវាកម្មជូនភ្ញៀវ លេងសុទ្ធតែម្នាក់ៗស្លៀកពាក់ប្រៀបដូច «ខ្វះក្រណាត់» យ៉ាងនេះ ។
បើតាមប្រភព ស្រីៗទាំងទាំងនេះ តាមពិតទៅ គឺជាអ្នករាំមកពីក្លឹបរាំស្រាតមួយកន្លែងស្ថិតនៅក្បែរហាងនោះ ហើយពួកនាងបានយល់ព្រមមកថតរូបភាពបញ្ចេញភាពស្រើបស្រាលនេះ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញឲ្យហាង ៕