Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ទប់មិនបាន! កូរ៉េខាងជើង «ព្រមានធ្ងន់ៗលើអាមេរិក បើហ៊ាន​ដាក់​ខ្លូនចូល​បញ្ជីខ្មៅ​​នៃភេរវកម្ម នោះ​ប្រាកដ​ជាកើត​​រឿងធំ!»

$
0
0

(សេអ៊ូល)៖ កូរ៉េខាងជើងបានចេញសេចក្តីព្រមានធ្ងន់ៗមួយនៅថ្ងៃសៅរ៍នេះ ហើយអះអាងថា «អាមេរិកនឹងត្រូវទទួលផលតបស្នង» ប្រសិនបើហ៊ានដាក់ទីក្រុងព្យុងយ៉ាង ចូលទៅក្នុងបញ្ជីប្រទេសដែលគាំទ្រអំពើភេរវកម្ម បន្ទាប់ពីករណីឃាតកម្មលើ លោក គីម ជុងណាំ នៅប្រទេសម៉ាឡេស៊ីនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។

លោក គីម ជុងណាំ អាយុ៤៥ឆ្នាំ ដែលត្រូវបានគេបំពុលឲ្យស្លាប់នៅព្រលានយន្តហោះម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈនោះត្រូវបានក្រុមស៊ើបអង្កេតម៉ាឡេស៊ីអះអាងថា ជាទង្វើរបស់ក្រុមជនសង្ស័យមកពីកូរ៉េខាងជើង ដែលបានប្រើប្រាស់សារធាតុគីមីពុល VX ដែលសារធាតុប្រភេទនេះ គឺធាតុផ្សំនៃអាវុធីគីមី ហើយកូរ៉េខាងត្បូងក៏បានចោទលើកូរ៉េខាងជើងទៀតថា មានលួចលាក់អាវុធគីមីល្មើសច្បាប់អន្តរជាតិនៅក្នុងឃ្លាំងដែលមានទម្ងន់ចន្លោះពី ២,៥០០តោន ទី៥,០០០តោនឯណោះ។

សម្រាប់សារព្រមានរបស់កូរ៉េខាងជើងនេះ ត្រូវបានចេញផ្សាយតាមបណ្តាញសារព័ត៌មានរដ្ឋ KCNA យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក នឹងស្តាយក្រោយអំពីអ្វីដែលខ្លួនត្រូវលះបង់ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានបន្តិចសោះ ប្រឆាំងនឹងកូរ៉េខាងជើងនោះ ជាពិសេសគឺប្រសិនបើអាមេរិកហ៊ានដាក់កូរ៉េខាងជើងចូលក្នុងបញ្ជីខ្មៅ»។ កូរ៉េខាងជើងអះអាងទៀតថា ខ្លួនតែងតែប្រឆាំងនូវរាល់ទម្រង់នៃអំពើភេរវកម្ម និងចោទប្រកាន់អាមេរិកថាកំពុងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីលាបពណ៌មកលើទីក្រុងព្យុងយ៉ាង៕

ប្រភព៖ freshnewsasia


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>