តារាសម្ដែងស្រីកំពុងមានហាងឆេងខ្ពស់ក្នុងពិភពខ្សែភាពយន្ត ម៉ាក សែនសូនីតា ហៅ តូតា ត្រូវបានមិត្តភក្ដិធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងនំខេកខួបកំណើតដ៏ទាក់ទាញបំផុតចំនួនដល់ទៅ ៤ ឯណោះ ។
នំខេកចំនួន ៤ ដាក់ផ្គុំគ្នាចេញជាឈ្មោះ TOTA បានរំលេចឡើងនៅចំពោះមុខស្រីស្រស់ ម៉ាក សែនសូនីតា ដែលធ្វើឱ្យតួឯកស្រីក្នុងរឿង «ម្ទេសហឹរប៉ះអំបិលប្រៃ» រូបនេះ បានបញ្ចេញអារម្មណ៍រំភើបរហូតនិយាយសឹងតែមិនចង់ចេញទៅហើយពេលដែលបានឃើញទិដ្ឋភាពមិត្តភក្ដិបង្ហាញនំខេកទាំងនោះមក ។
ការបង្កភាពភ្ញាក់ផ្អើលខាងលើនេះ គឺធ្វើឡើងមុនថ្ងៃខួបកំណើតពិតប្រាដករបស់ តូតា ដល់ទៅជាង ១០ ថ្ងៃឯណោះ ពោលគឺថ្ងៃខួបកំណើតពិតប្រាកដរបស់តារាសម្ដែងស្រីប្រសប់ដោយភាពក្រមិចក្រមើម ម៉ាក សែនសូនីតា រូបនេះ គឺនៅថ្ងៃទី ១៦ ខែ កុម្ភៈ ទៅវិញទេ តែដោយសារបើប្រារព្ធពិធីនេះឡើងជិតដល់ថ្ងៃកំណើតនាងពេក នោះនាងនឹងដឹងខ្លួនមុនជាមិនខាន ដូច្នេះហើយមិត្តភក្ដិរបស់ តូតា ក៏នាំគ្នាធ្វើខួបកំណើតធ្វើឱ្យនាងនៅដើមខែតែម្ដង ។
តែទោះជាយ៉ាងណា តារាសម្ដែងកំពុងមានប្រជាប្រិយភាព ម៉ាក សែនសូនីតា ក៏បានអរគុណយ៉ាងខ្លាំងដល់មិត្តភក្ដិទាំងអស់ចំពោះនំខេកដ៏ពិសេសបំផុតសម្រាប់នាង ៕ BeBe
ប្រភព៖ pmhotnews