ក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនផលិតសព្វាវុធដ៏ធំ និងល្បីឈ្មោះរបស់សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ម្សិលមិញថា គ្រាប់បែកវាយប្រហារប្រភេទថ្មីដ៏ទំនើបបំផុតដែលប្រើកាំរស្មី Laser នាំផ្លូវ(LGB) ធុន Dual Mode Plus ត្រូវបានដាក់ឈ្មោះជាផ្លូវការថា «Paragon» ។
សេចក្តីប្រកាសរបស់ក្រុមហ៊ុន Lockheed Martin បានឲ្យដឹងថា គ្រាប់បែកវាយប្រហារប្រភេទថ្មីដែលប្រើកាំរស្មី Laser នាំផ្លូវនេះ មានសមត្ថភាពស្វែងរកគោលដៅសត្រូវតាមការកំណត់ចង់បាន និងអាចប្រើប្រាស់បាននៅគ្រប់លក្ខខណ្ឌអាកាសធាតុទាំងអស់ ។
គ្រាប់បែកវាយលុក Paragon ត្រូវបានក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin ប្រកាសឲ្យដឹងដែរថា បានបំពាក់ទៅលើយន្តហោះចម្បាំងសហរដ្ឋអាមេរិកធុន F/A-18 ប្រកបដោយជោគជ័យរួចហើយៗ ការហោះហើរសាកល្បងសម្រាប់ការបំពាក់នៅលើយន្តហោះចម្បាំងធុន F-16 នឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៧នេះ ៕
ប្រភព៖ dtn7