ស្ត្រីវ័យក្មេងម្មាក់ដែលមានផ្ទៃពោះ ៩ ខែ ទៅហើយ បានជួបគ្រោះថ្នាក់ធ្លាក់មកដីរហូតសន្លប់ស្តូកស្តឹង ដោយសារបាក់ជណ្តើរផ្ទះមានស្ថានភាពទ្រុឌទ្រោម ដែលនាងជួលគេស្នាក់នៅតែម្នាក់ឯង ខណៈប្តីរបស់នាងក៏មិនដឹងថាទៅរកស៊ីនៅទីណា ហើយម្យ៉ាងទៀត នាងក៏គ្មានបងប្អូន ឬសាច់ញាតិជាទីពឹងនោះទេ ដោយសារនាងជាកូនកំព្រា ។
ផ្អែកតាមព្រះតេជគុណមួយអង្គដែលមានព្រះនាម ង៉ែត ប៊ុនឆៃ បានសរសេរព័ត៌មានដ៏រំជួលចិត្តនេះនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គផ្ទាល់ឈ្មោះ ភិក្ខុចន្ទធម្មោ ង៉ែត ប៊ុនឆៃ ថា៖
នៅខេត្តកំពង់ធំ៖
សូមញាតិញោមសប្បុរសធម៌ទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភដល់បងស្រីម្នាក់នេះផង គាត់មានផ្ទៃពោះ9ខែ គ្មានបងប្អូន គាត់ជាកូនកំព្រា មកជួលផ្ទះគេនៅ គាត់មានជីវភាពក្រីក្រណាស់
នៅវេលាម៉ 08:30 នាទី ព្រឹកមិញនេះគាត់បានចុះពីលើផ្ទះ បានបាក់ជណ្ដើរធ្លាក់មកដី សន្លប់ ញាតិមិត្តនៅជិតខាងបានយកគាត់ទៅពេទ្យមណ្ឌល ពេទ្យប្រាប់អោយយកគាត់ទៅខេត្តសៀមរាប ញាតិមិត្តគ្រាន់តែចង់ជួយគាត់ និងកូននៅក្នុងផ្ទៃពោះ ដូច្នេះសូមញាតិញោមសប្បុរសធម៌ជួយសង្គ្រោះគាត់ផង
-ស្ថិតនៅភូមិព្រៃបន្លិច ឃុំអាចារ្យ លាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
-សូមជួយស៊ែរបន្តផង
-ទំនាក់ទំនងលេខទូរសព័្ទអាត្មាភាព Tel: 012 426 285\098 892 888\097 777 89 79
សូមអរព្រះគុណ និងអរគុណ! !