Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​មើល​កន្លែង​​​ចាក់​​បញ្ចាំង រឿង​”មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​”បាត់ដំបង​ល្ងាច​នេះ​

$
0
0

ភាពយន្តខ្នាតធំបែបប្រវត្តិសាស្ត្ររបស់ Angelina Jolie រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” និងបន្តទៅមកចាក់បញ្ចាំងនៅ ខេត្ត បាត់ដំបង ល្ងាចនេះ បន្ទាប់ពីបានចាក់បញ្ចាំងនៅ សៀមរាប និង រាជធានីភ្នំពេញ។ ការចាក់បញ្ចាំង បើកឲ្យមហាជនទស្សនាដោយសេរី នេះបើតាមការបញ្ជាក់ប្រាប់ពី លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្ត ដែលជាប្រធានរៀបចំការចាក់បញ្ចាំងភាពយន្តមួយនេះ។

Image may contain: one or more people, sky and outdoor

កន្លែងចាក់បញ្ចាំងត្រូវបានធ្វើឡើងនៅ ទីលានបាល់ទាត់ បែកចាន ក្នុងទីរួមខេត្ត បាត់ដំបង តែម្ដង។ តាមលោក ជៀប សុវិជ្ជា ប្រាប់ថា ក្រុមការងាររបស់លោកបានត្រៀមកន្លែងសម្រាប់ជូនប្រជាជនមកទស្សនាចំនួន៥០០០នាក់ ក្នុងនោះមាន៣០០០កៅអី អ្នកដែលមកដល់មុនបានចូលអង្គុយកៅអី មកក្រោយអាចឈរមើល ឬ ក្រាលកន្ទេលអង្គុយបាន។

ទោះបីជាមានមនុស្សច្រើនបែបនេះក្ដី ផ្ទាំងសំពត់សរសម្រាប់ចាក់បញ្ចាំងមានតែ១ប៉ុណ្ណោះទំហំ៧ម៉ែត គុណ ៩ ម៉ែត្រ ។ ការចាក់បញ្ចាំង នឹងចាប់ផ្ដើមចាប់ពីម៉ោង.៦.៣០នាទីតទៅ ចំពោះលោក ស្រី Angelina Jolie មិនមានវត្តមានការចាក់បញ្ចាំងនោះឡើយ។

Image may contain: one or more people, sky, tree, child and outdoor

លោក ជៀប សុវិជ្ជា បញ្ជាក់ថា ការរៀបចំចាក់បញ្ចាំងនេះ ក្រុមការងារធ្វើយ៉ាងសាមញ្ញ ដើម្បីឲ្យងាយស្រួលសម្រាប់ប្រជាជនបានមកទស្សនា។

រឿង”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” មិនមែនធ្វើឡើងដើម្បីបង្ហាញប្រវត្តិសាស្ត្រអាក្រក់ របស់ខ្មែរឡើយ តាមការលើកឡើងរបស់អ្នកស្រី ការផលិតរឿងនេះ គឺជាការចងចាំ និងរំលឹកនៃការតស៊ូ រើបម្រាស់ របស់ប្រជាពលរដ្ឋខ្មែរ កាលសម័យនោះ ក៏ដូចជាភាពស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជា និងភាពប៉ិនប្រសប់ នៃការសម្ដែងរបស់ជនជាតិខ្មែរ ព្រមទាំងឧទ្ទិសវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះកំឡុងរបបខ្មែរក្រហមនោះ។

Image may contain: 5 people, people smiling, people standing and outdoor

រឿង«មុនដំបូងខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» គឺជាការចងចាំដ៏ឈឺចាប់របស់ អ្នកនិពន្ធសៀវភៅ និង សកម្មជនការពារសិទ្ធិមនុស្ស អ្នកស្រី អ៊ឹង លួង ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមយ៉ាងសាហាវយង់ខ្នង នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៨។ ព្រឹត្តិការណ៍នេះបានកើតឡើង ពេលខ្មែរក្រហមបានឡើងកាន់អំណាចកាលពីអ្នកស្រីនៅអាយុ ៥ ឆ្នាំ ដល់ ៩ ឆ្នាំ។

ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងអំពី ស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងប្ដូរផ្ដាច់របស់ គ្រួសារអ្នកស្រី លឿង ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម៕

Image may contain: 3 people, people sitting, child and outdoor

Image may contain: 4 people, people smiling, outdoor

Image may contain: 1 person

No automatic alt text available.

Image may contain: one or more people, people standing and outdoor

Image may contain: sky and outdoor

Image may contain: one or more people, people standing and outdoor

Image may contain: outdoor

Image may contain: one or more people, people standing and outdoor

ប្រភព៖ sabay


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>