Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

កម្មករខ្មែរអូសរទេះដឹកត្រីប្រមាណ១០០នាក់ នាំគ្នាចាក់ត្រីចោល ដោយសារខឹងថៃតម្លើងពន្ធនាំចូលខ្លាំងពេក

$
0
0

(បន្ទាយមានជ័យ)៖ តាមកម្មករអូសរទេះ បានប្រាប់ថា ពីមុនត្រីមួយរទេះ២០០គីឡូក្រាម សមត្ថកិច្ចថៃយកពន្ធចន្លោះពី៣០០ ទៅ៤០០បាត តែនៅពេលនេះ ស្រាប់តែយកពន្ធរហូតដល់១៥០០បាតទៅវិញ ជាហេតុនាំពួកគេផ្ទុះការតវ៉ាតែម្តង។

កម្មករខ្មែរអូសរទេះដឹកត្រីប្រមាណ១០០នាក់ បានផ្ទុះការតវ៉ាយ៉ាងខ្លាំង រហូតចាក់ត្រីចោល និងយកត្រីទាំងនោះ ចៀននៅលើស្ពាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយសារតែពួកខឹងមន្ត្រី និងសមត្ថកិច្ចថៃ សម្រេចតម្លើងថ្ងៃពន្ធខ្លាំងពេក។

នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងចេញជួយអន្តរាគមន៍ ដើម្បីកុំឲ្យមានការកកស្ទះ ដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលឆ្លងកាត់ទីនោះ៕

Image may contain: 1 person, standing, crowd and outdoor

Image may contain: one or more people and outdoor

ប្រភព៖ sensoknews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>