លោកស្រីទេព វន្នី សម្មកម្មជនបឹងកក់ ត្រូវបានសាលដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពីរឆ្នាំកន្លះ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
បទល្មើស ដែលតុលាការបានចោទលោកស្រី ទេព វន្នី គឺទាក់ទងនឹងអំពើហិង្សានៅក្បែរផ្ទះ សម្តេច ហ៊ុន សែន តាំង២០១៣ ម្ល៉េះ។ កាលនោះ លោកស្រី ទេព វន្នី សកម្មជនបឹងកក់មួយរូប ដែលជាប់ពន្ធនាគារញឹកញាប់ជាងគេនោះ បានចូលរួមជាមួយនឹងប្រជាពលរដ្ឋផ្សេងៗទៀត ដើម្បីទាមទារឲ្យតុលាការ ទម្លាក់ការចោទប្រកាន់លើលោកស្រី យ៉ោម បុប្ផា ដែលជាអតីតសកម្មជនបឹងកក់ ផងដែរ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អតីតប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ មួយចំនួន រួមទាំងប្រជាពលរដ្ឋក្នុងតំបន់ផ្សេងៗទៀត បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងលោកស្រី ទេព វន្នី។ ការតវ៉ារបស់ប្រជាពលរដ្ឋទាំងនោះ ក៏បានប៉ះទង្គិចជាមួយនឹងអាជ្ញាធរផងដែរ។ តែយ៉ាងណា អាជ្ញាធរមិនឃាត់ខ្លួនប្រជាពលរដ្ឋណាម្នាក់ឡើយ៕
ប្រភព៖ ថ្មីៗ