Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សម្ដេច​តេជោ ហ៊ុន សែន៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ត្រូវ​ប្ដូរ Logo បន្ទាន់ ដូច​អេស៊ីលីដា

$
0
0

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ PPIU នៅព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនោះ គឺមីក្រូហិរញ្ញវត្ថុប្រាសាក់ ដាក់ Logo អក្សរ (រ) គាត់និយាយថាមានន័យថា រៀល រៀល រៀល តែប្រជាពលរដ្ឋមានគិតថារៀលឯណា គាត់គិតថា រដ្ឋ រដ្ឋ រដ្ឋ ជំពាក់លុយរដ្ឋ”។

HUNSEN_large

សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តទៀតថា ដូច្នេះហើយដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំថា របស់រដ្ឋ ត្រូវតែធ្វើការទៅលើរឿងនេះឱ្យបានច្បាស់លាស់។ សម្ដេចមានប្រសាសន៍បន្តទៀតថា ផ្ដាំទៅប្រាសាក់ឱ្យប្ដូរ Logo(និមិត្តសញ្ញា) ឱ្យលឿនបំផុតកុំឱ្យមានការយល់ច្រឡំបន្តទៀត តែបើមិនព្រមប្ដូរទេសម្ដេចនឹងឱ្យធនាគារជាតិចាត់ការទៅលើរឿងនេះក្រៅប្រព័ន្ធតុលាការហើយ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរពីធនាគារអេស៊ីលីដាផងដែរ ដែលបានចំណាយលុយ៣លានដុល្លារក្នុងការប្ដូរ Logo នេះ។ ដូច្នេះហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ត្រូវតែធ្វើការប្ដូរ Logo នេះជាបន្ទាន់៕

PrasacLogo_largeLogo គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បច្ចុប្បន្ន

acleda-bank-plc_largeLogo ធនាគារអេស៊ីលីដា ដែលទើបប្ដូររួច

ប្រភព៖ sabay


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>