Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ដូណាល់ ត្រាំ កាន់​ជំនួញ​ពេញ​ដៃ តែ​ទ្រព្យសម្បត្តិ មិន​បាន​មួយ​ភាគ វ៉្លាឌិមៀ ពូទីន

$
0
0

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បច្ចុប្បន្ននេះកំពុងកាន់កាប់ទ្រព្យសម្បត្តិ និងអចលនទ្រព្យជាច្រើន នៅទូទាំងពិភពលោក។

No automatic alt text available.

 

ស្របពេលដែល លោក ពូទីន បង្កើនទ្រព្យសម្បត្តិតាមរយៈការវិនិយោគក្នុងវិស័យប្រេង និងហ្គាសធម្មជាតិ លោក ត្រាំ បាននិយាយថា លោកបានរកស៊ីតាមបែបបុរាណ និងតាមរយៈការវិនិយោគអចលនទ្រព្យ។ ផ្ទុយទៅវិញ វាមានភាពខុសគ្នាយ៉ាងធំធេងមួយ រវាងទ្រព្យសម្បត្តិរបស់មេដឹកនាំពិភពលោក ទាំង២រូបនេះ។

No automatic alt text available.

ទ្រព្យសម្បត្តិរបស់លោក ពូទីន នៅក្នុងឆ្នាំ២០១៧នេះ ត្រូវបានគេប៉ាន់ស្មានថា មានរហូតដល់ទៅ ២០០ប៊ីលានដុល្លារ ខណៈ លោក ត្រាំ ដែលកាន់កាប់មុខជំនួញពេញដៃ មានទ្រព្យសម្បត្តិតែជាង ៣ប៊ីលានដុល្លារប៉ុណ្ណោះ ដែលនេះគឺជាគម្លាតយ៉ាងឆ្ងាយមួយ។

កាលពីឆ្នាំ២០១៦ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា លោក ត្រាំ មានទ្រព្យសម្បត្តិ ចំនួន៣,៧ប៊ីលានដុល្លារ ខណៈគេហទំព័រ Bloomberg ថាលោកមានត្រឹម ២,៩ប៊ីលានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ បើយោងតាមទស្សនាវដ្ដី Forbes (ឆ្នាំ២០១៦) បានបង្ហាញឲ្យឃើញជាផ្លូវការថា បុគ្គលមានជាងគេបំផុតនៅលើពិភពលោក គឺ ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ជាមួយនឹងទ្រព្យសម្បត្តិ ចំនួន៧៥ប៊ីលានដុល្លារ ដែលនៅតិចជាង លោក ពូទីន ១២៥ប៊ីលានដុល្លារទៀត បើប្រៀបធៀបទ្រព្យសម្បត្តិ លោក Bill ក្នុងឆ្នាំ២០១៦ និង លោក ពូទីន ក្នុងឆ្នាំ២០១៧នេះ៕

No automatic alt text available.

ដកស្រង់ពី៖ sabay


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>