Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

កសិករ​មាន​ស្វាយ​កែវ​រមៀត ឧកញ៉ា ម៉ុង ឫទ្ធី នឹង​ប្រមូល​ទិញ​ទៅ​លក់​នៅ​អឺរ៉ុប

$
0
0

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បាននាំចេញស្វាយកែវរមៀតទៅប្រទេសបារាំងតាមជើងហោះហើរ QATAR AIRWAY បាន ១៣ជើងរួចមកហើយ។ ស្វាយទាំងនោះ សុទ្ធតែប្រមូលទិញមកពីខេត្តនានាទូទាំងប្រទេសកម្ពុជា ហើយអ្នកជំនួញផ្នែកកសិឧស្សាហកម្មរូបនេះ បានបញ្ជាក់ថា នឹងបន្តប្រមូលទិញពីកសិករបន្ថែមទៀត។

Image may contain: one or more people and outdoor

លោកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងថា៖ “ការពិតទៅ ស្វាយកែវរមៀតខ្ញុំ នៅមិនទាន់គ្រប់អាយុទេ… គ្រប់អាយុប្រមូលផលគឺតិច ឯការនាំចេញកន្លងមកនេះ គឺយើងប្រមូលទិញពីប្រជាជន ហើយទិញពីប្រជាជននេះ គឺយើងមិនរើសថាទីណា តំបន់ណាទេ ឲ្យតែប្រជាជនគាត់មានស្វាយ គាត់ទាក់ទងមក គឺយើងទិញទាំងអស់”។

ដោយសារគុណភាពខ្ពស់ រសជាតិឆ្ងាញ់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងថា អ្នកបញ្ជាទិញនៅប្រទេសបារាំង បានស្នើសុំបង្កើនការនាំចេញដល់ ២ដងក្នុងមួយសប្ដាហ៍។ ម្ចាស់ជំនួញកសិឧស្សាហកម្មបានលើកឡើងថា៖ “ម៉ូយយើងនៅនោះ គឺសុំបង្កើនធ្វើម៉េចឲ្យបាន ២ជើង ព្រោះអីដោយសារតែស្វាយយើងតម្លៃថោក គុណភាពល្អ គុណភាពខ្ពស់មែនទែន ដែលយកទៅគឺសហគមន៍អឺរ៉ុបទទួលស្គាល់…”។

ស្វាយដែលនាំចេញ មិនតិចជាង ៤តោនឡើយក្នុងមួយជើង ហើយបន្ទាប់ពីបញ្ជូនដល់ប្រទេសបារាំង នឹងមានការចែកចាយបន្តទៅតាមបណ្ដាប្រទេសនានានៅអឺរ៉ុបទៀត។ លោកឧកញ៉ា បានបញ្ជាក់ថា ការដឹកជញ្ជូនមានតម្លៃថ្លៃបន្តិច ឯការវេចខ្ចប់ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះសូម្បីជាំបន្តិចក៏មិនអាចនាំចេញបានដែរ។

mong_rethy_40_1024_largeចម្ការដំណាំស្វាយ របស់លោកឧកញ៉ា ម៉ុង ឫទ្ធី

អ្វីដែលជាមោទនភាពថ្មីមួយសម្រាប់ប្រជាជនកម្ពុជានោះគឺ កាលពីពេលថ្មីៗនេះ សហគមន៍អឺរ៉ុបបានយល់ព្រមឲ្យដាក់ឈ្មោះថាជាស្វាយរបស់ខ្មែរ ដែលពីមុនមកមិនធ្លាប់មានទាល់តែសោះ។ សកម្មភាពខាងលើ នឹងធ្វើដំណាំកម្ពុជា កាន់តែមានឈ្មោះបោះសំឡេងលើទីផ្សារអន្តរជាតិ ហើយចាប់ពីសប្ដាហ៍នេះទៅ ការនាំចេញស្វាយកែវរមៀតទៅបារាំង នឹងបង្កើនដល់ ២ជើងក្នុងមួយសប្ដាហ៍៕

plan_largeរូបភាព៖ FB ឧកញ៉ា ម៉ុង ឫទ្ធី

Image may contain: food

Image may contain: food

Image may contain: 1 person, table, indoor and food

Image may contain: 1 person, fruit and food

Image may contain: sky and outdoor

Image may contain: shoes

Image may contain: outdoor

No automatic alt text available.

Image may contain: outdoor

Image may contain: outdoor

ប្រភព៖ sabay


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>