Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រោគសញ្ញា «ជំងឺទឹកនោមផ្អែម» ដំណាក់កាលដំបូង

$
0
0

ជំងឺទឹកនោមផ្អែមជាជំងឺគួរឱ្យបារម្ភ ដែលបង្កផលវិបាកដល់ការរស់នៅ និង បញ្ហាសុខភាពច្រើនយ៉ាង រហូតដល់ជីវិតទៀតក៏មាន ។ ហេតុនេះហើយចាំបាច់ យើងត្រូវមានការប្រុងប្រយ័ត្ន និងស្វែងយល់ពីប្រភេទជំងឺនេះឱ្យបានគត់មត់ និងអាចកត់សម្គាល់ដោយខ្លួនឯងបាន ថាតើរាងកាយរបស់យើងមានបញ្ហាទឹកនោមផ្អែមឬអត់ ។

ដើម្បីជាទុននៃការចែករំលែក យើងសូមបង្ហាញពីរោគសញ្ញាងាយៗ ដែលអ្នកអាចសម្គាល់ដោយខ្លួនឯងបាន ជាពិសេសនៅពេលរាងកាយចាប់ផ្តើមចេញរោគសញ្ញា ។ ការសម្គាល់បានជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូងបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាល និង ការពារផលវិបាកធ្ងន់ធ្ងរទៅពេលក្រោយ ដែលអាចឈានទៅប៉ះពាល់ដល់តម្រងនោម ឬជំងឺបេះដូងទៀត ។ ជំងឺទឹកនោមផ្អែម ជាទូទៅអាចទប់ស្កាត់បានដោយប្រើថ្នាំពេទ្យ និង ទម្លាប់នៃការរស់នៅ បែបនេះទើបមិនប៉ះពាល់ដល់អាយុជីវិត ។ ខាងក្រោមនេះជារោគសញ្ញាគោលៗ មួយចំនួន ដែលបង្ហាញថាអ្នកមានជំងឺទឹកនោមផ្អែម ៖

១. បត់ជើងតូចញឹកញាប់
នៅពេលមានជំងឺទឹកនោមផ្អែម រាងកាយខ្វះសមត្ថភាពក្នុងការបញ្ជូន និង ប្រើប្រាស់ជាតិស្ករ ទទួលបានពីអាហារដែលបរិភោគ ។ ការនេះបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្លាំង ។ ដើម្បីឆ្លើយតបនឹងការឡើងជាតិស្ករនេះ រាងកាយព្យាយាមបណ្តេញជាតិស្ករចេញវិញតាមរយៈទឹកនោម ហេតុនេះ បានជាអ្នកជំងឺនោមញឹកញាប់ ។

Image may contain: one or more people

២. ស្រេកទឹកខុសពីធម្មតា
ទាក់ទងទៅនឹងការបត់ជើងតូចញឹកញាប់ រាងកាយក៏ត្រូវការទឹកមកបំពេញបន្ថែមវិញ ព្រោះបាត់បង់ជាតិទឹកច្រើន ។ ការនេះអាចសម្គាល់បានយ៉ាងងាយ នៅពេលអ្នកញ៉ាំទឹកយ៉ាងណាក៏នៅតែមិនបាត់ស្រេកសោះ  ។ ជាដំបូន្មាន អ្នកជំងឺទឹកនោមផ្អែមមិនគួរញ៉ាំភេសជ្ជៈជាតិសូដា និង ជាតិស្ករច្រើនទេ ព្រោះគ្រឿងទាំងនេះនឹងជំរុញឱ្យនោមកាន់តែញឹកញាប់ និង ស្រេកទឹកកាន់តែខ្លាំង ដែលជាលទ្ធផលតម្រងនោមជាអ្នករ៉ាប់រងកិច្ចការដ៏មមាញឹកនេះ ។

Image may contain: one or more people, people standing, outdoor and nature

៣. ឃ្លានមិនបាត់ អារម្មណ៍មួម៉ៅ និងឆាប់ប្រែប្រួល
បញ្ហាស្ថិតត្រង់ថា រាងកាយមិនអាចបំលែងជាតិស្ករពីអាហារ ជាថាមពលជួយដល់រាងកាយបានទេ ដូចនេះ ថាមពលសម្រាប់ផ្គត់ផ្គង់ដល់ខួរក្បាល ក៏ខ្វះខាតទៅតាមនោះដែរ ។ នៅពេលខួរក្បាលមិនមានថាមពល នោះអារម្មណ៍ប្រែជាមិនល្អ ហើយថាមពលក៏ខ្សោយធ្វើឱ្យឃ្លានចង់ញ៉ាំមិនឈប់ ។

Image may contain: 1 person, smiling, food

៤. ស្រកទម្ងន់ដោយមិនបាច់ប្រឹង
នេះជាសញ្ញាប្រាប់ថា រាងកាយបំពេញមុខងារមិនបានល្អ មិនដូចប្រក្រតី ពោលគឺ អាហារដែលបរិភោគចូលទៅ មិនត្រូវបានបញ្ជ្រាបសារធាតុចិញ្ចឹមមកដល់រាងកាយ ហើយជាតិស្ករគ្លុយកូសបែរជាបញ្ចេញចោលតាមទឹកនោម ។ រាងកាយនឹងទទួលអារម្មណ៍ឃ្លាន ហើយចាប់ផ្តើមប្រើប្រាស់ប្រូតេអ៊ីនពីសាច់ដុំមកបំពេញកាឡូរីដែលខ្វះ ជាលទ្ធផលគឺធ្វើឱ្យស្រកទម្ងន់ ។

Image may contain: one or more people

៥. របួសមិនសះ
តើអ្នកមានបញ្ហានេះដែរឬទេ ដោយគ្រាន់តែមុតដៃបន្តិចសោះ យូរហើយមិនទាន់ជាសះទៀត? ជាតិស្កដែលសល់ច្រើនក្នុងឈាម បណ្តាលឱ្យសរសៃឈាមខូច ។ ជាទូទៅ នៅពេលមានស្នាមដាច់រលាត់ ឈាមនឹងកកនៅមុខរបួស និង ចាប់ផ្តើមជាសះបណ្តើរៗ ប៉ុន្តែបើមានជំងឺទឹកនោមផ្អែមសរសៃឈាមប្រែជាខូច ដូចនេះការផ្សះមុខរបួសក៏មានល្បឿនយឺតជាងប្រក្រតីដែរ ។

Image may contain: 1 person, smiling, standing, ocean, outdoor, water and nature

ជារួមមក រោគសញ្ញាទាំងនេះ មិនពិបាកនឹងសម្គាល់នោះទេ ប៉ុន្តែសូមកុំបារម្ភពីព្រោះជំងឺទឹកនោមផ្អែមពុំមែនជាជំងឺឆ្លង ឬឆាប់កើតភ្លាមៗនោះទេ ។ ប្រសិនបើអ្នកមានទម្លាប់ថែរក្សាសុខភាពជាប្រចាំ ញ៉ាំតែអាហារសុខភាព ហាត់ប្រាណ និង ឧស្សាហ៍ទៅពិនិត្យសុខភាព នោះលទ្ធភាពបង្ការទប់ស្កាត់ក៏ច្រើនទៅតាមនោះដែរ ។
លក្ខិណា ដកស្រង់ពី៖ ប្រជាប្រិយ


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>