ផ្លែស្ពឺ គឺជាផ្លែឈើដែលមានប្រភពមកពីឧបទ្វីបម៉ាឡេ ហើយត្រូវបានប្រទេសផ្សេងទៀតយកមកដាំដូចជា សហរដ្ឋអាមេរិចខាងត្រូង, តំបន់អាស៊ីអាគ្នេយ៍, ការ៉ាអីព និងអាមេរិចឡាទីន។
ផ្លែឈើប្រភេទនេះ មានពណ៍ក្រហមនៅពេលដែលវាទុំ ហើយវាមានរសជាតិជួរ និងផ្អែមលាយឡំគ្នា ដោយរសជាតិរបស់វាប្រហាក់ប្រហែល និងទំពាំងបាយជូរ, ផ្លែព័រ និងក្រូចដែរ។
ហើយផ្លែឈើមួយ ប្រភេទនេះ គឺមានគុណប្រយោជន៍ជាច្រើនដ៏មិនគួរឱ្យជឿរ វាមានកម្រិតការឡូរីទាបបំផុត គឺត្រឹមតែ ១៣ ក្នុង១០០ក្រាម ហើយមានផ្ទុកនូវសារជាតិប្រឆាំងទៅនឹងអុកស៊ីតកម្មខ្ពស់, វីតាមីន C និងB អាស៊ីតហ្វូលីក និងសារជាតិរ៉ែដូចជា កាលស្យូម, ជាតិដែក, ស័ង្កសី ព្រមទាំងប៉ូតាស្យូម។
ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលនិយាយអំពីអត្ថប្រយោជន៍ ដ៏មិនគួរឱ្យជឿរនៃផ្លែស្ពឺសម្រាប់សុខភាពរបស់អ្នក៖
ធ្វើឱ្យប្រសើឡើងនូវជំងឺសម្ពាធឈាមខ្ពស់
សូដ្យូមគឺជាអាវុធដ៏ខ្លាំងខ្លាបំផុត ក្នុងការប្រយុទ្ធប្រឆាំង និងបញ្ហាសម្ពាធឈាម, នៅក្នុងផ្លែស្ពឺមានផ្ទុកនូវកម្រិតកាឡូរីទាប ក៏ប៉ុន្តែវាមានផ្ទុកនូវសារជាតិប៉ូតាស្យូមច្រើន ដែលអាចធ្វើឱ្យសម្ពាធឈាមរបស់អ្នកមានដំណើរការល្អ។ ជាធម្មតាផ្លែឈើមួយនេះ ត្រូវបានគេប្រើប្រាស់ ក្នុងការព្យាបាលជំងឺលើសឈាម។
កាត់បន្ថយជាតិកូឡេស្តេរ៉ុល
ដោយសារតែមានការផ្ទុកនូវ សារជាតិសរសៃខ្ពស់ ផ្លែស្ពឺបានក្លាយជាផ្លែឈើដែលអាចជួយបង្កើនសុខភាពបេះដូង ព្រមទាំងកាត់បន្ថយនូវជាតិគូឡេស្តេរ៉ុលដែលមិនល្អចេញ។ កូឡេស្តេរុលអាចមានផលអាក្រក់ដល់សរសៃអាក់ទែរ ដែលជាមូលហេតុធ្វើឱ្យអ្នកមានមានបញ្ហាគាំងបេះដូង។ សាកល្បងញ៉ាំផ្លែស្ពឺឱ្យបានច្រើន វានឹងធ្វើឱ្យរាងកាយរបស់អ្នក កើនឡើងនូវកម្រិតជាតិកូឡេស្តេរ៉ុលដែលល្អសម្រាប់អ្នក។
ពង្រឹកប្រព័ន្ធការពាររាងកាយ
ផ្លែឈើនេះ គឺសម្បូរទៅដោយសារជាតិវីតាមីន C ដែលជួយពង្រឹងដល់ប្រព័ន្ធស៊ាំរបស់អ្នក ដើម្បីការពារជំងឺ និងមេរោគជាច្រើនដូចជា ជំងឺផ្ដាសាយទូទៅ, គ្រុនផ្ដាសាយធំ និងជំងឺផ្សេងទៀតដែលស្រដៀងនេះ។
ជំនួយឱ្យការគេងបានច្រើន និងព្យាបាលបញ្ហាជំងឺគេងមិនលក់
សារជាតិម៉ាញ៉េស្យូម គឺមានប្រយោជន៍ខ្លាំងណាស់ក្នុងករណី អ្នកដែលមានបញ្ហាគេងមិនលក់ និងគេងដល់យប់ជ្រៅ ដោយសារតែវាមានជាតិរ៉ែខ្ពស់។ ហេតុនេះអ្នកគួរតែទទួលទានវាឱ្យបានច្រើន ប្រសិនបើអ្នកចង់ឱ្យរាងកាយរបស់អ្នកសម្រាកបានច្រើន។
ជួយដល់ការរំលាយអាហារ
សារជាតិសរសៃដែលមាននៅក្នុងផ្លែស្ពឺ ធ្វើឱ្យប្រសើឡើងនូវការរំលាយអាហារជួយសម្អាតពោះរៀននិងផ្ចិត ផ្តល់នូវបរិមាណជាតិទឹកខ្ពស់ ប្រឆាំងនិងបញ្ហាទល់លាមក។ សូមទទួលទានវា បន្ទាប់ពីញ៉ាំអាហារពេលរួច វាអាចជួយបង្កើននូវ ការរំលាយអាហាររបស់អ្នក និងការពារការមានបញ្ហារំលាយអាហារ។
មានអត្ថប្រយោជន៍ដល់ស្បែក
ការញ៉ាំផ្លែឈើមួយនេះ នឹងជួយជម្រុញដល់សុខភាពស្បែករបស់អ្នក ឱ្យមានសុខភាពល្អដោយសារតែវាមានបរិមាណសារជាតិ flavonoids ខ្ពស់។ វាជួយការពារជំងឺស្បែកមួយចំនួនដូចជា ការរលាកស្បែក, ជំងឺរបក, កន្ទួលក្រហមលើស្បែក, ព្រមទាំងមានផ្ទុកនូវសារជាតិ ស័ង្ហសីការពារបញ្ហាកើតមុន។
ជំនួយដល់ការលូតលាស់របស់ទារក
ផ្លែឈើនេះសម្បូរទៅដោយសារជាតិអាស៊ីតហ្វូរិច ឬយើងហៅថា វីតាមីន B9 ដែលមានប្រយោជន៍ជាខ្លាំង សម្រាប់អ្នកម្តាយដែលកំពុងតែពរពោះ។ វីតាមីន B9គឺមានការចំបាច់ណាស់ក្នុងអំឡុងខែដំបូង នៃអ្នកម្តាយនិងទាមានសុខភាពល្អ។ ហើយជាធម្មតាវាត្រូវបានគេប្រើប្រាស់ក្នុងការជួយបង្កើន នូវទឹកដោះរបស់ម្តាយ។
ត្រួតពិនិត្រលើជំងឺទឹកនោមផ្អែម
ផ្លែស្ពឺ គឺជាថ្នាំដ៏អស្ចារ្យសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម វាមានផ្ទុកនូវកម្រិតជាតិស្ករទាប។ លើសពីនេះទៅទៀត វាមានផ្ទុកនូវជាតិសរសៃ ក្នុងការជួយធ្វើឱ្យមានតុល្យភាពនូវកម្រិតជាតិស្ករមាននៅក្នុងឈាម។ ក្នុងអំឡុងពេលថ្ងៃ វាមានដំណើរការប្រៀបដូចជាការរារាំងនូវការស្រូបយក ជាតិស្ករបានយ៉ាងលឿនចេញពីពោះរៀន។
មានសកម្មភាពប្រឆាំងនឹងមេរោគ
តាមការសិក្សាបានបង្ហាញថា ផ្លែឈើមួយប្រភេទនេះមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដែលបង្ករឡើងដោយ E.coli ដូចជា Staphylococcus aureus, Salmonella, Pseudomonas aeruginosa និង Klebsiella។
ធ្វើឱ្យសុខភាពភ្នែកបានប្រសើឡើង
ដោយសារតែវាមានផ្ទុកនូវវីតាមីនA ផ្លែឈើនេះនឹងធ្វើឱ្យសុខភាពភ្នែករបស់អ្នកមានភាពប្រសើឡើង។
ចំណាំ៖
ទោះបីជាវាមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នកជាច្រើនក៏ពិតមែន ក៏ប៉ុន្តែផ្លែឈើមួយនេះមិនអាចឱ្យអ្នកដែលមានជំងឺ ដូចជា៖ តម្រងនោម, ការលាងឈាមតម្រងនោម និងជំងឺខ្សោយតម្រងនោម ញ៉ាំបាននោះទេ។ ប្រសិនបើអ្នកញ៉ាំវា វាអាចនិងធ្វើឱ្យអ្នកមានភាពច្របូកប្របល់ និងក្អួតចង្អោរ៕
ប្រភព៖ khmerpropey