ខណៈពេលដែលកម្មវិធី «ពេញចិត្តឬអត់?» ក្នុងសប្ដាហ៍នេះមិនទាន់ចាក់ផ្សាយជាសាធារណៈផងនោះ តារាសម្ដែងកំពុងមានប្រជាប្រិយភាព និងជាតួឯកស្រីក្នុងរឿង «ចៅពស់កេងកង» ដួង ម៉ានិច្ច បានទម្លាយវីដេអូមួយដែលកម្មវិធីបានតម្រូវឱ្យនាងសម្ដែងរឿងខ្លីជាមួយលោក ទេព រិន្ទដារ៉ូ ដាក់បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
តាមរយៈវីដេអូខ្លីដែលស្រីស្រស់ ដួង ម៉ានិច្ច ទម្លាយឱ្យបណ្ដាអ្នកគាំទ្របានទស្សនានៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងកម្មវិធីខាងលើបានបង្ហាញពីឈុតឆាកមួយ ដែលតារាសម្ដែងជើងចាស់ដ៏ប៉ិនប្រសប់ ទេព រិន្ទដារ៉ូ ចាប់តួឯកស្រីក្នុងរឿង «ហង្សបាក់ស្លាប» រូបនេះធ្វើជាប្រពន្ធនាំឱ្យអ្នកទស្សនាស្រែកហ៊ោបង្កើតជាសំឡេងកក្រើកពេញឆាកតែម្ដង ។
ចង់ដឹងថាលោក ទេព រិន្ទដារ៉ូ ប្រើកាយវិការបែបណាខណៈពេលដែលចាប់ ដួង ម៉ានិច្ច ធ្វើជាប្រពន្ធនៅលើឆាកពេញចិត្តឬអត់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖ BeBe
ប្រភព៖ pmhotnews