ភ្នំពេញ៖ សមត្ថកិច្ចប្រទះឃើញនារីវ័យក្មេងម្នាក់ ដើរវង្វេងតាមផ្លូវ និងដៃ យួរថង់ មានសំលៀកបំពាក់មួយថង់ ដើរមិនមានគោលដៅច្បាស់លាស់ ត្រូវសមត្ថកិច្ចឃាត់មកចិញ្ចើមផ្លូវសួរនាំកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច សុខ សានលាងរថយន្ត តាមផ្លូវ២០៥កែងផ្លូវ៣១៨ ស្ថិតនៅភូមិ៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
តាមសម្តីរបស់នគរបាលព្រហ្មទណ្ឌប៉ុស្តិ៍ ទួលស្វាយព្រៃទី២ បានប្រាប់ថា កម្លាំងល្បាតក្នុងមូលដ្ឋានមកដល់តាមផ្លូវ២០៥ បានប្រទះឃើញនារីវ័យក្មេងអាយុជាង ២០ឆ្នាំ ពាក់អាវយឺត ដៃខ្លីពណ៌ត្រួយចេក ស្លៀកខោខ្លីពណ៌ស ឈរនៅកណ្ដាលផ្លូវ ហើយក៏ហៅឈរមកនៅចិញ្ចើមផ្លូវ ដើម្បីសួរនាំតើមកពីណា ទៅណា ?
សមត្ថកិច្ចបន្តទៀតថា ពេលដែលសួរនាំនារីរូបនោះ មិនបានប្រាប់ឈ្មោះទេ ហើយសួរថាមកពីណាក៏មិននិយាយអ្វីទាំងអស់ បានត្រឹមក្រវីក្បាល ក៏ហៅឡើងម៉ូតូទៅសាលាសង្កាត់ ខ្លាចដើរតាមផ្លូវគ្រោះថ្នាក់ចរាចរណ៍ តែមិនព្រមឡើងម៉ូតូទេ បានរត់ចេញពីសមត្ថកិច្ច ទៅហៅម៉ូតូឌុបជិះចេញបានបន្តិចក៏ចុះពីលើម៉ូតូ ដើរបន្តដំណើរទៅផ្សារដើមគរបាត់ទៅ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចសង្ស័យថា នាងក្រមុំម្នាកនេះ មានបញ្ហាសសៃប្រសាទ មិនដឹងជាកូនចៅអ្នកណាទេ ហើយរស់នៅទីណា ៕
ប្រភព៖ kbn-live