Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ទីបំផុត លោក ណយ វ៉ានណេត សាងផ្នូសភ្ជាប់និស្ស័យនឹងផ្លូវព្រះធម៌ហើយ

$
0
0

តារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះលោក ណយ វ៉ាន់ណេត បានចូលមកសាងផ្នូសបួសភ្ជាប់និស្ស័យក្នុងវិស័យព្រះពុទ្ធសាសនាហើយ កាលពីព្រឹកថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ ស្ថិតក្នុងវត្តគល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ក្នុងខណៈពេលនោះ មិនមានតែរូបលោកតែម្នាក់ឯងទេ គឺមានវត្តមានកូនប្រុសរបស់លោកម្នាក់ទៀត ឈ្មោះ ណេត វ៉ាន់នាថ ក៏បានសម្រេចចិត្តសាងផ្នូសរួមជាមួយរូបលោកដែលជាឪពុកផងដែរ ។

ការសម្រេចចិត្តសាងផ្នូសដើម្បីផ្លូវព្រះធម៌របស់លោក ណយ វ៉ាន់ណេត គួរឲ្យភ្ញាក់ផ្អើលនេះ មិនដឹងថា តារាចម្រៀងរូបនេះនឹងត្រូវបួសរហូត ឬ គ្រាន់តែបួសសងគុណឪពុកម្តាយមួយរយៈនោះទេ ប៉ុន្តែ បើតាមការឲ្យដឹងពីភរិយារបស់លោកអ្នកស្រី សោម ធី, នោះអ្នកស្រីមានបំណងចង់ឲ្យស្វាមីបួសរហូត ដើម្បីចង់ឲ្យរូបលោកសាងបុណ្យកុសលបានច្រើន ព្រោះថាសព្វថ្ងៃនេះ លោកមានវ័យកាន់តែចាស់ទៅហើយ ។

យ៉ាងណាមិញ លោក ណយ វ៉ាន់ ណេត បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកថាៈ «ការសាងផ្នួសដើម្បីផ្លូវព្រះធម៌ លះបង់អ្វីៗគ្រប់យ៉ាងសម្អាតនូវចិត្តឆ្ពោះទៅកាន់លោកខាងមុខ សងគុណឪពុកម្តាយ…» ។ ប៉ុន្តែ លោកពុំបានបញ្ជាក់ថា នឹងត្រូវបួសក្នុងរយៈពេលប៉ុន្មានថ្ងៃ ខែ នោះទេ ។ ចំណែកកូនប្រុសរបស់លោក អាចនឹងសឹកឆាប់ៗនេះវិញ ព្រោះត្រូវត្រឡប់មកចូលធ្វើការវិញ៕

Image may contain: 3 people

Image may contain: 6 people, people standing and outdoor

Image may contain: 3 people, people standing and indoor


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>