Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ដឹងទេថា ស្រីតូច ចំណាន មានប្រវត្តិយ៉ាងណា?

$
0
0

ថ្វីដ្បិតតែលោកជំទាវ ម៉ៅ សុចំណាន មានបុត្រដល់ទៅ ៤ នាក់រួចមកហើយជាភរិយាស្របច្បាប់ជាមួយស្វាមីជាមហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង ដែលបានរៀបអាពាហ៏ពិពាហ៏យ៉ាងអ៊ឹកធឹកដោយមាន ការចូលរួមលើកកិត្តិយសដោយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ប៉ុន្តែជំទាវដែលមានដើមកំណើតពីតារាសិល្បៈរូបនេះពុំប្រកាន់ ឡើយធ្វើឲ្យគេចង់ដឹងពីប្រវត្តិរបស់នាងថាមានប្រភពមកពីណានិងយ៉ាងណា ខ្លះ ?

Image may contain: 2 people, people standing

គេតែងឃើញរូបភាពជំទាវ ម៉ៅ សុចំណាននៅលើហ្វេសប៊ុក មានឈ្មោះថា អង្គភាពពន្ធដា ច្រើនជាងនៅខាងក្រៅ។ ក្នុងនោះរូបភាពច្រើនបង្ហាញពីការលេងម៉ូដសំលៀកបំពាក់ ការដើរកំសាន្តជួបជុំគ្រូសារនៅបរទេស និងពិធីមង្គលរបស់មិត្តភក្តិនានាម្តងម្កាល ដែលរូបភាពបែបនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកោតសរសើរពីជោគជតាសំណាង និងការមានសុភមង្គលរបស់ជំទាវវ័យក្មេងរូបនេះ ។

Image may contain: 1 person

គេនៅចាំបានថា នៅមុនការចេញមុខតាមបណ្តាញសង្គមហេ្វសប៊ុក និងមុនពិធីរៀបការកាលពីប៉ុន្មានឆ្នាំមុននោះ គឺអតីតតារាសិល្ប:រូបនេះបានបាត់មុខពីសិល្ប:យ៉ាងស្ងប់ស្ងាត់ប្រមាណជាជិត ១០ ឆ្នាំ ។ ជំទាវម៉ៅ សុចំណាន មានឈ្មោះក្នុងពិភពសិល្ប:គឺ ស្រី តូចចំណាន ។ ចូលសម្តែងសិល្ប:ដំបូង កាលពីអាយុ ១៧ ឆ្នាំ ដែលមានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ ឪពុកឈ្មោះ ម៉ៅ ទីជាបុគ្គលិករាជការ ឯម្តាយឈ្មោះ គង់ សោម៉ា ជាមេផ្ទះហើយមានបងប្អូនចំនួន ៤នាក់ប្រុស២នាក់ ស្រី២នាក់ លោកជំទាវជាកូនទី៣ ក្នុងគ្រួសារ ។

Image may contain: 2 people, people smiling, people standing and outdoor

តាំងពីក្មេងម្ល៉េះជំទាវម៉ៅ សុចំណានមានបំណងចង់ចូលសិល្ប:ឲ្យល្បីល្បាញ។ ហើយបំណង ប្រាថ្នាដំបូង គឺចង់ត្រឹមតែធ្វើជាម្ចាស់ហាងអ៊ុតសក់ និងសំអាងការប៉ុណ្ណោះពុំដែលនឹកស្មានខ្លួនឯងជាម្ចាស់ទ្រព្យនៃក្រុមហ៊ុនមហាយក្សធំបែបនេះទេ។ ចំណែកឯចំណូលចិត្តក្នុងពេលនោះ គឺត្រូវការចូលចិត្តមុខម្ហូបសម្លម្ជូរយួនប៉ុណ្ណោះ។ បំណងប្រាថ្នាកាលនៅពីក្មេងក៏គ្មានមហិច្ឆតាថានិងបានស្វាមីជាអ្នកឧញ៉ាមានលុយវាល់លានដុល្លារបែបនេះឡើយ គឺប្រាថ្នាត្រឹមតែបុរសមានចរិតសុភាពស្លូតបូត មានចំណេះ ដឹងជ្រៅជ្រះនិង មានជីវភាពសមរម្យប៉ុណ្ណោះ ។

Image may contain: 5 people, people standing and wedding

គួររំលឹកថា នៅក្នុងការឆ្លើយក្នុងបទសម្ភាសន៏ប្រាប់អ្នកសារព័ត៌មានកាលពីឆ្នាំ២០០០ កន្លងទៅនាងបានចូលក្នុងជីវិតសិល្ប:ដំបូងគឺនៅចុងឆ្នាំ១៩៩៨ ក្នុងនាមជាតារាចម្រៀងប៉ុណ្ណោះ ច្រៀងក្នុង ភោជនីដ្ឋាន(កាដូ) ហើយការសម្តែងភាពយន្តវិញនាងពុំដែលសម្តែងឡើយ ។ ប៉ុន្តែក្រោយមកនាងបាន ចាប់ ផ្តើមចាប់អារម្មណ៏នៅការសម្តែងភាពយន្តវិញ ហើយរឿងដំបូងគឺរឿង”នាងលាជ និងនាងលក្ខ័”ក្នុងខ្សែភាពយន្តដំបូងនេះនាងពុំមែនដើរតួរាយរងនោះទេ ថ្វីត្បិតតែជាការសម្តែងថ្មីដំបូងក្តី គឺនាងបានដើរតួឯក “តួនាងល័ក្ខ”។

Image may contain: 6 people, people smiling, people sitting

ក្នុងការសម្តែងជាដំបូង នាងត្រូវបានអ្នកដឹកនាំរឿងលោកប្រាក់ ច័ន្ទ មុនី កោតសរសើរថា ឈុតដែលនាងសម្តែងគឺល្អខ្លាំងណាស់គឺដូចជាតួជើងចាស់មានបទពិសោធន៏យូរមកហើយ ។ ខ្សែភាពយន្តនេះត្រូវគេយកចាក់ផ្សាយក្នុងទូរទស្សន៏អប្សរា។ នៅក្នុងការឈានចូលប្រឡូកក្នុងខ្សែភាពយន្តនេះ សិល្បការិនីស្រីតូច ចំណាន បានរៀបរាប់ ថានាងមានឱកាសចូលប្រឡូកក្នុងខ្សែភាពយន្ត បានដោយ សារបងស្រីនាងនិងប្រពន្ធលោក ប្រាក់ ច័ន្ទមុនី ដែលជាអ្នកដឹកនាំការសម្តែងនេះ គឺជាមិត្តភក្តិនិងគ្នា ហើយគាត់ស្រលាញ់រាប់អាននាងខ្លាំងណាស់ដែរ ។

មុនចូល សម្តែងរឿងនេះ គឺអ្នកដឹកនាំរឿងបានទាក់ទងនាងច្រើនលើក ប៉ុន្តែនាងពុំព្រមព្រោះមិនទុកចិត្តលើសមត្ថភាពខ្លួនឯងចេះតែបដិសេធខ្លាចសម្តែងមិនកើតនាំខ្មាសគេ ។ តែដល់ពេលសម្តែងទៅឃើញថាល្អ អាចទទួលយកបាន ហើយ នាងចាប់ផ្តើមល្បីឈ្មោះ ត្រូវបានគេអញ្ជើញសម្តែងជាតួឯក ភាពយន្តជាច្រើនរឿងទៀត ដូចជា រឿងព្រះគោ ព្រះកែវ, រឿងទុំទាវ …ជាដើម ។ ក្រោយមក នាងឈប់សម្តែង និង បាត់មុខពីសិល្ប:ហើយក៏លេចធ្លាយមកធ្វើជាជំទាវអ្នកឧកញ៉ា គិត ម៉េង តែម្តង ៕ ដេវីត

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles