Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

យាន Curiosity របស់អង្គការ NASA កំពុងឡើងភ្នំខ្ពស់មួយនៅភពអង្គារ ទោះជាមានបញ្ហាផ្នែកកង់

$
0
0

(អវកាស)៖ យានធ្វើដំណើរលើដី Curiosity របស់អង្គការ NASA ដែលបាននិងកំពុងបំពេញ បេសកកម្មនៅភពអង្គារ អស់រយៈពេលបួនឆ្នាំមកនេះ កំពុងតែធ្វើដំណើរឡើងភ្នំដ៏ខ្ពស់មួយ នៅលើផ្ទៃភពក្រហមនោះ បើទោះបីជាវាមានបញ្ហាផ្នែកកង់របស់វា ដែលមានចំនួន០៦ នោះក៏ដោយ។ នេះបើតាមការ ចេញផ្សាយរបស់ Space.com នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦។

យាន Curiosity ដែលមានទំហំប៉ុនកូនឡានមួយនោះ ក៏ធ្លាប់ធ្វើការរុករកក្បែរភ្នំមួយឈ្មោះថា Sharp កម្ពស់ ៥ គីឡូម៉ែត្រផងដែរនៅលើផ្ទៃភពអង្គារ កាលពីខែកញ្ញា ឆ្នាំ២០១៤។ ការឡើងភ្នំលើក នេះគឺស្ថិតនៅក្នុងគោលដៅស្វែងរក ជីវិតដែលអាចកើតមានក្នុងទម្រង់ណាមួយ កាលពីអតីតកាល នៅផ្ទៃភពអង្គារ ដែលជាភពទីបួន នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ។

គួរបញ្ជាក់ថាយាន Curiosity ត្រូវបានគេបាញ់បង្ហោះចេញពីផែនដី នឹងធ្វើការចុះចតដោយជោគ ជ័យលើផ្ទៃភពអង្គារ កាលពីខែសីហា ឆ្នាំ២០១២។ យាននេះមានតួនាទីស្វែងរកប្រភពនៃជីវិត និង រូបធាតុនានា ដែលអាចកើតមានកាលពីអតីតកាលលើភពអង្គារ។ សម្រាប់លទ្ធផលដ៏គាប់ ប្រសើរបំផុតសម្រាប់ការរុកភពអង្គារ កន្លងមកនេះ គឺការរកឃើញទឹកលើផ្ទៃភពនេះកាលពីឆ្នាំ ២០១៥ ដែលហេតុនាំឲ្យ ការវិភាគកន្លងមកថាភពអង្គារអាចធ្លាប់មានជីវិត ឬ បរិយាកាស ស្រដៀងនឹងផែនដីនោះ គឺជារឿងត្រឹមត្រូវ៕

NASA’s-Curiosity-Rover-Will-Investigate-the-First-Martian-Mountain

ប្រភពៈ freshnewsasia


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>