Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សមាជិកសភាតួកគីវាយតប់​គ្នា​ពេលជជែក​ពីការ​ដកអភ័យឯកសិទ្ធិ​តំណាងរាស្ត្រ

$
0
0

សមាជិកសភាតួកគីបានវាយតប់និងចោលដបទឹកដាក់គ្នាបណ្តាលឲ្យមានអ្នករងរបួសនៅពេលដែលសភាបើកការជជែកពីនីតិវិធីក្នុងការដកអភ័យឯកសិទ្ធិតំណាងរាស្ត្របើកផ្លូវឲ្យតុលាការកាត់ទោស។

ប៉ុន្តែទោះជាមានការប្រឆាំងយ៉ាងខ្លាំងពីគណបក្សឃឺតជាគណបក្សប្រឆាំងក៏ដោយ ក៏គណៈកម្មាធិការនៃរដ្ឋសភាបានសម្រេចកាលពីល្ងាចថ្ងៃចន្ទតាមការស្នើឡើងរបស់គណបក្សកាន់អំណាចដែរ។ សំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងការរៀបចំនីតិវិធីដកអភ័យឯកសិទ្ធិតំណាងរាស្ត្រនេះ ត្រូវបានគេមើលឃើញថាតំណាងរាស្ត្រមកពីគណបក្សប្រឆាំងជាច្រើននឹងប្រឈមត្រូវកាត់ទោសពាក់ព័ន្ធបទចោទធ្វើអំពើភេរវកម្ម។ នេះបើតាមសារព័ត៌មាន Fox News។

តំណាងរាស្ត្រគណបក្សឃឺតបានដើរចេញពីកិច្ចប្រជុំបន្ទាប់ពីមានការវាយតប់ ហើយតំណារាស្ត្រម្នាក់បានគ្រិចស្មានិងម្នាក់ទៀតបានបែកឈាមច្រមុះ។

វីឌីអូ ដែលគេចែកចាយតៗគ្នាបានបង្ហាញពីទិដ្ឋភាពវាយតប់គ្នាដែលតំណាងរាស្ត្របានចោលដបទឹកទៅអ្នកដទៃទៀតហើយមានការតប់កើតឡើង ក្រោយមកមានតំណាងរាស្ត្រមា្នក់ឡើងលើតុឆ្ពោះទៅរកក្រុមមនុស្សរញ៉េរញ៉ៃ ហើយអ្នកផ្សេងទៀតក៏បានឆ្លងកាត់តុតៗគ្នា ហើយមានការវាយទាក់ធាក់គ្នា។

13162020_1351436468204996_620377832_n

សមាជិកសភាគណបក្សគណបក្សឃឺត លោក Mithat Sancar បានថ្លែងមុនពេលលោកនិងសហការីដើរចេញថាមិនត្រូវនៅក្នុងផ្នែកមួយនៃឆាកល្ខោនដែលគេរៀបចំឡើងនេះទេ។

ការធ្វើវិសោធនកម្មនេះគឺនៅតែត្រូវការការយល់ព្រមពីសភាពេញអង្គដែលស្នើឡើងដោយគណបក្សកាន់អំណាចបន្ទាប់ពីប្រធានាធិបតីលោក Recep Tayyip Erdogan ចោទគណបក្សឃឺត គណបក្សប្រជាពលរដ្ឋប្រជាធិបតេយ្យ និងគណបក្សHDPថាបានបង្កើតកម្លាំងប្រដាប់អាវុធបះបោរនៅតំបន់ឃឺត។

ចលនាហិង្សាផ្តាច់ខ្លួននៅភាគអាគ្នេយ៍នៃប្រទេសតួកគីកំពុងមានភាពផុយស្រួយខ្លាំងដល់សន្តិភាពដែលដំណើរការក្រោយពេលក្រុមបះបោរដួលរលំ២ឆ្នាំមកនេះ។ មនុស្សរាប់រយនាក់ក្នុងនោះរួមបញ្ជូលទាំងសមាជិកការពារសន្តិសុខ៤០០នាក់ផង បានស្លាប់នៅពេលមានការផ្ទុះអាវុធនៅពេលថ្មីៗនេះ។ ចំណែកមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាពផ្សេង៕

ប្រភពៈ VOD

======================================


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>