សួស វីហ្សា ចាប់ផ្តើមវាយលុកទីផ្សារភ្លែត គ្រាន់តែចូលឆ្នាំ ២០១៧ ភ្លាម ជាក់ស្តែងនាង រតុបតែងខ្លួនខុសប្លែកពីមុន គ្រាន់តែឃើញរូបភាពរបស់ សួស វីហ្សា នៅលើបណ្តាញសង្គម ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

សួស វីហ្សា ក៏មិនខុសពីតារាចម្រៀងផ្សេងៗទៀតដែរ គឺម្នាក់ៗប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់បង្ហាញទស្សនិកជន បើមិនដូច្នេះទេ ពិតជាពិបាកក្នុងការឈរជើងក្នុងវិស័យនេះខ្លាំងណាស់ ។

គួរបញ្ចាក់ថាតាមរយៈឈុតស្លៀកបំពាក់ពីរឈុតនេះ សួស វីហ្សា កំពុងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ។ សួស វីហ្សា ពិតជាឡើងកូដខ្លាំង នាពេលចុងក្រោយនេះ មិនថាតែកេរ្តិ៍ឈ្មោះរបស់នាងនោះទេ ដែលប្រែប្រួល សូម្បីតែរូបសម្រស់នាងក៏មិនដូចមុនដែរ នាងពិតជាស្រស់ស្អាតនិងគួរឲ្យស្រលាញ់ណាស់ ។


ប្រភព៖ chnchannel