Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

កូរ៉េខាងត្បូង ព្រមានថាកូរ៉េខាងជើង នឹងបាញ់សាកល្បងមីស៊ីល នៅថ្ងៃសុក្រសប្តាហ៍នេះ

$
0
0

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានព្រមានថាប្រទេសកូរ៉េខាងជើង នឹងធ្វើតេស្តសាកល្បង គ្រាប់មីស៊ីលប្រភេទ Musudan ដែលអាចបាញ់ដល់ដែនដីអាមេរិក នៅថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ ចំថ្ងៃសមាជកំពូលរបស់បក្ស មិនធ្លាប់មានក្នុងរយៈពេល ៣៦ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៦។

ការអះអាងរបស់កូរ៉េខាងជើង ខាងលើនេះធ្វើឡើងបន្ទាប់ពី ផ្នែកយោធាទទួលបានព័ត៌មានថា កូរ៉េខាងជើងបានចល័តជើងទម្រទុកបាញ់មីស៊ីលរួចជាស្រេច បើទោះបីជាខ្លួនបានទទួលបរាជ័យ ពីរលើកកាលពីខែមេសា កន្លងទៅនេះក៏ដោយ។ សម្រាប់សមាជបក្សពលកររបស់កូរ៉េខាងជើង នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែឧសភាខាងមុខនេះ គឺស្ថិតក្នុងគោលដៅលើកស្ទួយអំណាចរបស់ លោក គីម ជុងអ៊ុន និង ជម្រុញនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និង នុយក្លេអ៊ែរ ជាគោល។

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងត្បូង មិនបានចាត់ទុកថា វាជាការធ្វើតេស្តមីស៊ីលលើកទីបី នោះទេ ប៉ុន្តែវាអាចជាការធ្វើតេស្តនុយក្លេអ៊ែរលើកទីមួយទៅវិញ ព្រោះព្រឹត្តការណ៍ដែលនឹង កើតឡើងនៅកូរ៉េខាងជើង ថ្ងៃសុក្រខាងមុខនេះ គឺធំធេងណាស់។ ហេតុដូច្នេះទើបកូរ៉េខាងត្បូង បានប្រុងជើងការរួចជាស្រេច ដើម្បីទប់ទល់នឹងការបង្កហេតុណាមួយ ដែលអាចកើតឡើង៕

north-korea-kim-jong-un-63

ប្រភពៈ freshnewsasia


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>