ប្រសិនបើក្លៀករបស់អ្នកមានបញ្ហាស្បែកខ្មៅស្រអាប់ វានឹងធ្វើឱ្យអ្នកពិបាកក្នុងការបិតបាំងចំណុចអាក្រក់ទាំងនេះ ជាពិសេសនៅពេលដែលអ្នកចូលរួមក្នុងកម្មវិធីផ្សេងៗម្តងៗ។ ហើយជាងនេះទៅទៀត វាធ្វើឱ្យអ្នកបាត់បង់នូវទំនុកចិត្ត នៅពេលលើកដៃធ្វើកិច្ចការអ្វីមួយ។ ប៉ុន្តែ សូមឈប់បារម្ភទៀតទៅ នៅពេលដែលអ្នកបានអនុវត្តន៍វិធីសាស្ត្រក្នុងអត្ថបទមួយនេះរួច បញ្ហាមួយនេះនឹងរលាយចេញពីអ្នករហូត។
ខាងក្រោមនេះ ជាដំណោះស្រាយល្អៗមួយចំនួនសម្រាប់អ្នក បញ្ហាទាំងនេះនឹងរលាយបាត់ក្នុងពេលត្រឹមតែប៉ុន្មាននាទី។
១. ដំឡូង
សូមធ្វើការក្រឡុក ឬកិនដំឡូងឱ្យម៉ត់ជាមុនសិន បន្ទាប់មកប្រើដំឡូងដែលបានកិននោះ មកលាបលើក្លៀករបស់អ្នក ត្រង់កន្លែងដែលអ្នកចង់កម្ចាត់ស្នាមខ្មៅស្រអាប់ រងចាំរយៈពេល ៣០នាទី លាងសម្អាតវាជាមួយនឹងទឹកធម្មតា។
២. ម្សៅសូដា
សូមលាយម្សៅសូដាជាមួយទឹកធម្មតា ក្រោយមកលាបល្បាយមួយនេះ លើក្លៀករបស់អ្នក រក្សាទុកប្រហែលជា ១០ទៅ១៥នាទី លាងជម្រះវាជាមួយនឹងទឹកឧណ្ហៗ។
៣. ទឹកខ្មេះផ្លែប៉ោម
សូមប្រើទឹកខ្មេះមួយនេះ លាបទៅលើស្បែករបស់អ្នក រួចប្រើសំឡីស្អាតមកជូតសម្អាត ជំនួសឱ្យការលាងសម្អាតដោយប្រើទឹក៕
ប្រភព៖ ខ្មែរប្រពៃ