តារាសិល្បៈ និងតារាបាល់ទាត់ល្បីៗ រួមទាំងថ្នាក់ដឹកនាំមួយចំនួនត្រូវប្រឈមមុខដាក់គ្នានៅលើទីលាននៃពហុកីឡដ្ឋានជាតិ ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ខាងមុខនេះដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្លា។
តាមបញ្ជីឈ្មោះបង្ហាញថា ក្រុម All Stars របស់តារាកំប្លែងនាយពែកមីមានលោកព្រឹទ្ធាចារ្យ សោម សារ៉ន ជាគ្រូបង្វឹក ឯកឧត្តម ស សុខា តារាកំប្លែងនាយគ្រឿន តារាចម្រៀង គូម៉ា, ម៉ៅ ហាជី ក្រុមបុណ្យភូមិ ព្រមទាំងតារាបាល់ទាត់ ប្រាក់ មុន្នីឧត្តម, ទិត្យ ឌីណា, ច្រឹង ពលរដ្ឋ, កែវ សុខផេង, ប្រាក់ មុន្នីភិរុណ, ទៀង ទីនី, ណុប តុលា និងឃឹម បូរី។
ចំណែកក្រុមតារាឆ្នើម All Star របស់ ចាន់ វឌ្ឍនាកា មានលោក ប្រាក់ សុខមុន្នីជាគ្រូបង្វឹក ឯកឧត្តម ហ៊ុន ម៉ានី តារាកំប្លែង នាយ ក្រឹម តារាចម្រៀង មង្គល ទីណា, ស៊ូណូ, ខែម និង កែវ វាសា ព្រមទាំងតារាបាល់ទាត់ ឈិន ឈឿន, គួច សុកុម្ភៈ, អ៊ុំ សេរីរ័ត្ន, សាយ ពិសិដ្ឋ, ចាន់ រិទ្ធី, ស៊ូ យ៉ាទី, ស៊ើយ វិសាល និង ហ៊ួយ ផល្លីន។
ការប្រកួតមិត្តភាពសប្បុរសធម៌រវាងតារាចម្រុះបាល់ទាត់ និងសិល្បៈនេះធ្វើឡើងជាមួយថ្ងៃនៃការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ Soccer League នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ដែលផ្សាយផ្ទាល់ដោយ BTV។ សង្ឃឹមថា នឹងមានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលទស្សនានៃការមិត្តភាពស្បុរសធម៌នេះ។
ប្រភព៖ sabay