Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អុញនោះ ៖ មុននេះបន្តិច នី រតនា ស្រាប់តែត្រូវប៉ូលិសផាកពិន័យ ព្រោះ…

$
0
0

នៅមុននេះបន្តិច តារាចម្រៀងដែលកំពុងមានប្រជាប្រិយភាពផុសផុលក្នុងស្រទាប់យុវវ័យ នី រតនា ស្រាប់តែត្រូវបានប៉ូលិសចរាចរណ៍ផាកពិន័យភ្លាមៗ ដោយសារខ្លួនបានប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

បើតាមទំព័រហ្វេសប៊ុករបស់តារាចម្រៀង នី រតនា ម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភព Cambodian Idol រដូវកាលទី ១ បានឱ្យដឹងថា លោកត្រូវបាប៉ូលិសចរាចរណ៍ហៅផាកពិន័យអស់ទឹកប្រាក់ ៥០០០០ រៀលភ្លាមៗ បន្ទាប់ពីប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចទេស ដោយបិទស្កុតពណ៌ក្រមៅការពារកំដៅថ្ងៃលើកញ្ចក់រថយន្ត ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ តារាចម្រៀង នី រតនា ពេលត្រូវប៉ូលិសផាកហើយនៅញញឹមស្រស់ទៀត តែក្នុងនោះលោកក៏ទទួលស្គាល់កំហុស និង បានអំពាវនាវដល់បណ្តាអ្នកប្រើប្រាស់រថយន្តគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ ចៀសវាងបិទស្កុតពណ៌ក្រមៅការពារកំដៅថ្ងៃ ហើយបើមានសុំបកចេញ និង កុំបន្តបិទស្កុតប្រភេទនេះទៀត ដើម្បីចៀសវាងត្រូវប៉ូលិសផាកពិន័យដូចលោកនៅថ្ងៃនេះផងដែរ ។

នេះជាសាររបស់តារាចម្រៀង នី រតនា សរសេរបង្ហោះលើទំព័រហ្វេសប៊ុកក្រោយពេលត្រូវប៉ូលិសផាកពិន័យ «អស់ប្រាំម៉ឺនរៀលទាំងថ្ងៃតែម្ដងខ្ញុំ សូមប្រុងប្រយ័ត្នទាំងអស់គ្នាណាពុកម៉ែបងប្អូនទាំងអស់គ្នាដែលបិទស្កុតការពារកំដៅថ្ងៃពណ៌ក្រមៅ ព្រោះខ្ញុំទើបតែអស់ប្រាំម៉ឺនរៀលអម្បាញ់មិញនឹងឯង សូមចូលរួមគោរពច្បាប់ចារចរណ៍ទាំងអស់គ្នាណា 😂 😂 ចាប់រាល់ថ្ងៃតែម្ដងហើយ ខ្ញូំមកលើកណាក៏ជួបដែរ 😂 😂 😂 😂 👉 បញ្ជាក់តាមបណ្ដោយផ្លូវជាតិលេខ ៦ 👌Share1ស្មើនឹងគោរពច្បាប់ចារចរណ៍ទាំងអស់គ្នា ☺️ ☺️» ៕ សាកល

0 0

 

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>