Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ខុម ហ្វ្រែល ថា​នឹង​ដាក់​អ្នក​សង្កេតការណ៍​គ្រប់​ឃុំ-សង្កាត់

$
0
0

ភ្នំពេញៈ អង្គការឃ្លាំមើលការបោះឆ្នោត ខុម ហ្វ្រែល បានប្រកាសថាសង្គមស៊ីវិលនឹងដាក់ពង្រាយអ្នកសង្កេតការណ៍សរុប ១៦៣៣ នាក់ដើម្បីឃ្លាំមើលការចុះឈ្មោះអ្នកបោះឆ្នោត និងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០១៧ បើទោះជាការចុះឈ្មោះមិនទាន់បានចាប់ផ្ដើមក្នុងពេលដែលនយោបាយត្រូវបានគេមើលឃើញថាកំពុងឡើងកម្ដៅដោយមានទាំងការឃុំខ្លួនអគ្គលេខាធិការរង គជប លោក នី ចរិយា ក៏ដោយ។

លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល បានឲ្យដឹងថាបច្ចុប្បន្នក្រុមអង្គការសង្គមស៊ីវិលបានរៀបចំរួចហើយនូវអ្នកសង្កេតការណ៍ចំនួន ៦០០ នាក់ហើយនឹងខំព្យាយាមដើម្បីបំពេញបន្ថែមនូវអ្នកសង្កេតការណ៍នៅគ្រប់ឃុំសង្កាត់ទាំងអស់។

លោក បញ្ញា បានបន្ថែមថា៖ «យើងនឹងព្យាយាមដាក់អ្នកសង្កេតការណ៍ទៅឃុំ-សង្កាត់ទាំងអស់»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៩ ខែមេសាថាក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួន ១០ បានរៀបចំកិច្ចប្រជុំមួយជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីពិភាក្សាអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

4-KolPanhaលោក គល់ បញ្ញា ប្រធានអង្គការ ខុម ហ្វ្រែល។ រូបថត ហ្វេសប៊ុក

សេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថាអង្គការសង្គមស៊ីវិលនឹងរៀបចំអ្នកសង្កេតការណ៍នៅតាមមណ្ឌលបោះឆ្នោតទាំងអស់បណ្តុះបណ្តាលអ្នកសង្កេតការណ៍អំពីច្បាប់បោះឆ្នោត និងបទប្បញ្ញតិ្ត និងនីតិវិធីអ្នកសង្កេតការណ៍ត្រូវឃ្លាំមើលចំណុចទាំងអស់នៃការបោះឆ្នោតរួមទាំងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះគណបក្សនយោបាយយុទ្ធនាការឃោសនាបោះឆ្នោតការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។

សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងទៀតថា៖ «ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានជម្រាបជូនប្រតិភូសង្គមស៊ីវិលថាការបោះឆ្នោតមួយដែលទទួលបានជោគជ័យវាមិនស្ថិតលើ គ.ជ.ប តែម្នាក់ឯងទេគឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ»។

លោក ខាន់ កែវម៉ូណូ អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងកាលពីម្សិលមិញថាមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់ឆ្នាំ ២០១៦ មិនទាន់បានប្រកាសទេ។

លោកបានឱ្យដឹងទៀតថា៖ «យើងមិនដឹងទេថាតើពេលណាយើងអាចប្រកាសកាលបរិច្ឆេទផ្លូវការសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៦ ខណៈដែលសម្ភារ និងមូលនិធិសម្រាប់ការចុះឈ្មោះដែលឧបត្ថម្ភដោយសហភាពអឺរ៉ុបមិនទាន់បានមកដល់ការិយាល័យរបស់យើងក្នុងឃុំសង្កាត់ទាំង ១៦៣៣ ឃុំសង្កាត់»។

ទោះយ៉ាងណាលោក បញ្ញា បានឱ្យដឹងថាការប្រកាសយឺតយ៉ាវទាក់ទងកាលបរិច្ឆេទផ្លូវការនៃការចុះឈ្មោះបោះឆ្នោតនឹងបង្កការលំបាកដល់អង្គការសង្គមស៊ីវិលក្នុងការចាប់ផ្តើមដំណើរការអប់រំអំពីការបោះឆ្នោតព្រោះរដូវវស្សាកំពុងខិតជិតមកដល់ហើយ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles